VOV WorldVOV World
អះអាងពីការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះតម្លៃស្នូលរបស់អង្គការសហប្រជាជាតិ
19/09/2025 09:00
(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមសម័យពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០ និងចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២១-២៤ ខែកញ្ញា។ នេះគឺជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យបំផុត ដោយបានបញ្ជាក់ពីការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងតម្លៃស្នូលរបស់អង្គការសហប្រជាជាតិ។ ចំពោះសហរដ្ឋអាមេរិក សកម្មភាពទ្វេភាគីរបស់ប្រធានរដ្ឋវៀតណាមក្នុងឱកាសនេះ បានរួមចំណែកក្នុងការតម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោយរយៈពេល ២ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ការចូលរួមរបស់លោកប្រធានរដ្ឋ លឿង គឿង មិនត្រឹមតែបង្ហាញពីការយកចិត្តទូកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋវៀតណាមក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងរបៀបវារៈសំខាន់ៗរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងសកម្មទៀតផង។

More