VOV WorldVOV World
អនាគតណាសំរាប់ប្រជាជនស៊ីរី?
15/03/2013 09:32
VOV-​ថ្ងៃទី១៥មិនាបានគួសសម្គាល់​រយៈពេលគំរប់២ឆ្នាំ​វិបត្តិ​ នយោបាយ​និងការបះបោកើតឡើង​នៅស៊ីរី ​ធ្វើឲ្យមនុស្សជិត ៧ម៊ឺននាក់ត្រូវស្លាប់និងជា​ង​១​លាន​នាក់ត្រូវបោះបង់ចោលផ្ទះ សម្បែងទៅភៀសខ្លួន។ ក្នុងរយៈពេល២ឆ្នាំកន្លងមក សហ គមន៍អន្តរជាតិបាន​ចំណាយកំលាំងជាច្រើន​ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព​លើ គ្រប់ជ្រុង ជ្រុយ ​ ប៉ុន្តែវិបត្តិនយោបាយនៅប្រទេសមជ្ឈឹមបូពា៍នេះមកដល់ ឥឡូវនេះនៅ តែទទួលបាន​លទ្ធផលជាលេខ០ដ៏ដែល។​ បណ្ដាបំរែបំរួលថ្មីៗក្នុងប៉ុន្មានថ្ងៃ​កន្លង​ទៅ​បាន សឲ្យឃើញនូវអនាគតស្រពិចស្រពិលរបស់​ប្រជាជនស៊ី​។
អនាគតណាសំរាប់ប្រជាជនស៊ីរី?
  VOV-ក្នុងរយៈបេល២ឆ្នាំកន្លងទៅសហគមន៍អន្តរជាតិជាច្រើនលើក ជាច្រើន សារសង្ឃឹម​អំពីដំណោះស្រាយសន្តិភាពមួយនៅស៊ីរីតាមរយៈផែនការសន្តិភាព៦ ខរបស់​បេសកជនពិសេសរួមអង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ រឺ​ដំណើរ​ទស្សន​កិច្ចការទូតរបស់បណ្ដាអ្នកនយោបាយជួរមុខពិភពលោក។ ប៉ុន្តែមកដល់ឥឡូវ​នេះ​ក្តីសង្ឃឹមនៅចំពោះមុខដ៏ដែលស៊ីរីកាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិនិងសង្គ្រាម​ស៊ីវិល បានបន្សល់ទុកផលវិបាកដ៏ធ្ងន់ធ្ងរ។​នាបច្ចុប្បន្ននេះបានមានប្រជាជនជិត៧ម៉ឺន​នាក់ត្រូវស្លាប់និង ជាង១លាននាក់ត្រូវបោះចោលផ្ទះសម្បែងទៅភៀសខ្លួនអាគ៌ា​ជាង៣លានត្រូវបំផ្លាញ់ក្នុងសង្គ្រាម។ ប្រការគួរឲ្យព្រួយបារម្មណ៍បំផុតគឺសង្គ្រាម​បានជិះឥទ្ធិពលយ៉ាងថ្ងន់ធ្ងរទៅលើចិត្តសាស្ត្រនិងសុខភាពកុមារ។​ កុមារស៊ីរីជាង​២លាននាក់ត្រូវរងឥទ្ធិពលដោយការខ្វះជីវជាតិជំងឺឆ្លងនិងចិត្តសាស្ត្រដោយ​សង្គ្រាម។ ​គ្រោះថ្នាក់ជាងទៀតគឺកុមារស៊ីរីជាច្រើនត្រូវចាប់បង្ខំកាន់កាំភ្លើង។​ តាម​របាយការណ៍ ថ្មី បំផុតរបស់អង្គការសហប្រជាជាតិថា​នៅស៊ីរីមានកុមារត្រូវកាន់​កាំភ្លើង​ពេលទើប មានអាយុ១២ឆ្នាំ។ អនាគតណាសំរាប់ប្រជាជនស៊ីរី ​(internet)           ទោះបីស្ថានភាពនៅស៊ីរីកាន់តែអាក្រក់ទៅៗប៉ុន្តែបណ្ដាមហាអំណាច​នៅ​ខ្វែង​គំ និត​ដ៏ជ្រាលជ្រៅអំពីរបៀបដោះស្រាយវិបត្តិនៅប្រទេសនេះ។ ក្នុង​ព្រឹត្តិការណ៍​​ថ្មី​បំផុត អង់គ្លេសនិងបារាំងបាននាំចេញសេចក្តីប្រកាសថា​ ត្រៀមខ្លួនជាស្រេច​ប្រដាប់​អាវុធ សំរាប់កំលាំងប្រឆាំងស៊ីរី ពុំនោះសោតមិនចាំបាច់ពឹងពាក់​ដល់សហភាព​អឺរ៉ុប (EU) ឡើយ។ នេះគឺជារបត់សំខាន់នៃសង្គ្រាម ពីយូរណាស់មកហើយ ​បណ្ដា​មហាអំណាចលោក ខាងលិច  ជានិច្ចកាលនិយាយដល់ការ​ស្វែងរកដំណោះស្រាយសន្តិភាព១សំរាប់ស៊ីរី  ប៉ុន្តែឈរនៅខាងក្រោយនោះគឺ ការជួយឧបត្ថម្ភផាគីប្រឆាំង សំដៅផ្តួលរំលំរដ្ឋអំណាច របស់ ប្រធានាធិ​បតីស៊ីរី Basha Al – Assad។ ដូច្នេះ ការ​គាំទ្រ​ភាគីប្រឆាំង​​នៅស៊ីរី​បាន ធ្វើអោយសាធារណះមតិព្រួយបារម្មណ៍យ៉ាង​ខ្លាំង។ មានប្រតិកម្មចំពោះបញ្ហានេះ នៅ ក្នុងសន្និសីទកាសែត នៅទីក្រុងឡុង ​(អង់គ្លេស ) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី  Sergei Lavrov បានព្រមាន​ថា÷ កាយវិការទាំងឡាយ​សំដៅផ្តល់អាវុធសំរាប់​កម្លាំង ប្រឆាំងនៅ​ស៊ីរីគឺ​រំលោភលើច្បាប់អន្តរជាតិ។            ជាច្បាស់លាស់ថា ការគាំទ្រចំពោះភាគីប្រឆាំង បាននិងកំពុងធ្វើអោយ​វិបត្តនៅ ស៊ីរី  មិនអាចស្វែងរកបានទីបញ្ចប់ ក្នុងរយះពេលជិតៗនេះ។ ​ភ័ស្តុតាងគឺជំលោះនៅតែ ប្រព្រឹត្តិទៅជាបន្តបន្ទាប់ នៅតំបន់ជាច្រើន ក្នុងប្រទេសនេះ។ ក្នុងរយះពេល៣ថ្ងៃថ្មីៗ នេះ  យ៉ាងហោច ណាស់ មានមនុស្សចំនួន ១០០នាក់ត្រូវស្លាប់ ក្នុងបណ្ដាការវាយ ប្រហារនៅលើ ទូទាំងប្រទេស​ស៊ីរី។           សាធារណះមតិចាត់ទុកថា÷ ​ដំណោះស្រាយសន្តិភាពគឺជាវិធីតែមួយគត់​សំរាប់ ការវិបត្តិនាបច្ចុប្បន្ន នៅស៊ីរី។​ភាពជាក់ស្ដែង​​ដែលបានសហគមន៍អន្តរជាតិ​ដាក់ចេញ គឺបញ្ឈប់ភ្លាមស្ថានភាពបង្ហូរឈាម និងអំពើរហឹង្សារក្នុងរូបភាព​។ ប៉ុន្តែ បណ្ដា គោល បំណងនោះ មិនអាចក្លាយទៅជាការពិតជាក់ស្ដែងបានឡើយ។           មជ្ឈដ្ឋានអ្នកសង្កេតការណ៍​បានចាត់ទុក​​ថា÷​ ស៊ីរីកំពុងស្ថិតនៅលើផ្លូវបែកជាបី។ ​ដំណោះស្រាយសន្តិភាពមួយ អាចដំណើការនៅបានលុះត្រាតែ​ភាគឺទាំងលាយនៅស៊ីរី  រួមកម្លាំង កាយចិត្ត និងការគាំទ្ររបស់សហគមន៍អន្តរជាតិ។ ​ប៉ុន្តែ ​ជាមួយអ្វីៗដែលកំ ពុងប្រព្រឹត្ត ទៅ ​និងបំណងប្រាថ្នានេះ មិនអាចអនុវត្តក្នុងរយះពេលជិត​ៗនេះ៕