VOV WorldVOV World
អនាគតអស្ថិរភាពរបស់ទំនាក់ទំនងអង់គ្លេស៍-EU
24/01/2013 08:46
VOV-នាថ្ងៃទី២៣មករា នាយករដ្ឋមន្ត្រីអង់គ្លេស៍ លោក David Cameron បាន​ប្រកាសជាផ្លូវការអំពីអនាគត នៃទំនាក់ទំនងរវាងអង់គ្លេស៍និងសហភាពអ៊ឺរ៉ុប (EU) ក្នុងបទថ្លែងមតិដែលត្រូវបានសាធារណៈ មតិរង់ចាំពី យូមកនៅទីក្រុងឡុង។ តាម​នោះ​ប្រទេសអង់គ្លេស៍នឹងរៀបចំការបោះប្រជាមតិ អំពីការដែលតើ អង់គ្លេស៍បន្តជា​សមាជិក​សហភាពអ៊ឺរ៉ុបដែររឺទេប្រសិនបើគណៈ បក្សអភិរក្សរបស់លោកដណ្ដើម​ បាន​ជ័យជំនះ ក្នុងការបោះឆ្នោតសកល នាពេលខាងមុខ។ កាយវិការនេះ​បាន​សឲ្យឃើញ ទំនាក់ទំនង មិនសូវល្អរវាងអង់គ្លេស៍និង សហភាពអ៊ឺរ៉ុប។
អនាគតអស្ថិរភាពរបស់ទំនាក់ទំនងអង់គ្លេស៍-EU
        VOV-ក្នុងបទសន្ទរកថាដែលបានថ្លែងនៅរដ្ឋធានីឡុង នាយករដ្ឋមន្ត្រី David Cameron បាន​ឲ្យដឹងថា ដំបូងបង្អស់លោកចង់ចរចារឡើងវិញរាល់លក្ខណៈ អំពីចរិតលក្ខណៈ​សមាជិករបស់អង់គ្លេស៍នៅ EU ក្នុងកាលៈទេសៈក្តីអស់សង្ឃឹម របស់ប្រជាជន​អង់គ្លេស៍​ចំពោះ EU បានឡើងដល់កំពូល។ ក្រោយពេលបាន ចរចាររួចមក ប្រជាជន​នឹង​មានសម្លេងសំរេចកំណត់អំពីការដែលតើអង់គ្លេស៍ ត្រូវចាកចេញពីសហភាពអ៊ឺរ៉ុបដែររឺទេ។​ នាយករដ្ឋមន្ត្រី David Cameron ក៏បាន លើកច្បាស់ថាប្រសិនបើគណៈបក្សរបស់​លោក​ដណ្ដើមបានជ័យជំនះក្នុងការ បោះឆ្នោតសកលនាឆ្នាំ​២០១៥នោះ ការបោះប្រជាមតិនឹងប្រព្រឹត្តទៅនាចុងឆ្នាំ ២០១៧។ នាយករដ្ឋមន្ត្រីអង់គ្លេស៍លោក David Cameron         អាចឃើញថាវិបត្តិប្រាក់បំណូលសាធារណៈនៅទ្វីបអ៊ឺរ៉ុបត្រូវបានចាត់ទុក ជាមូលហេតុសំខាន់ដែលធ្វើឲ្យអង់គ្លេស៍ត្រូវពិនិត្យឡើងវិញទំនាក់ទំនងរបស់ ខ្លួនជាមួយ​ប្លុកនេះ។ សេចក្តីថ្លែងការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស៍ David Cameron បានស​ឲ្យ​ឃើញការធុញចិត្តរបស់ក្រុងឡុងចំពោះសហភាពអ៊ឺរ៉ុប។ ជាងនេះទៅទៀត ការ​នាំចេញសេចក្តីប្រកាសក្នុងដំណាក់កាលដែលលោក Cameron ទទួលស្គាល់គឺមិន​សមស្របចំពោះអង់គ្លេស៍និងទ្វិបអ៊ឺរ៉ុបបានសឲ្យ ឃើញថានាយករដ្ឋមន្ត្រីអង់គ្លេស៍​កំពុងត្រូវរងនូវសម្ពាធយ៉ាងខ្លាំងក្លាក្នុង គណៈបក្សរបស់ខ្លួនអំពីការនាំចេញគោលជំហរតឹងរឹងជាងជាមួយ EU ក៏ដូចជាការដែលលោកត្រូវប្រឈមមុខនឹង​ការ​សាកល្បងដែលកំពុងតែ កើនឡើងពីគណៈបក្សឯករាជ្យចក្រភពអង់គ្លេស៍ (UKIP) តាម​គោលមាគ៌ា ប្រឆាំង EU កំលាំងបានចាត់ទុកថានៅក្នុង EU ធ្វើឲ្យអង់គ្លេស៍​បាត់​អស់សិទ្ធិ សំរេចចិត្តដោយខ្លួនឯងអំពីការទូតនិងសេដ្ឋកិច្ច។         អំពីទំនាក់ទំនងទៅវិញទៅមកប្រសិនបើអង់គ្លេស៍ចេញពី​ EU ប្រទេស នេះ​នឹង​សន្សំសំចៃ​បានចំនួនប្រាក់ប្រមាណ៨ពាន់លាន Euro ក្នុងមួយឆ្នាំ ដោយការមិន​ត្រូវបង់វិភាគទានចូលទៅក្នុងថវិការរបស់សហភាពអ៊ឺរ៉ុប។ ប៉ុន្តែ អង់គ្លេស៍ក៏នឹងត្រូវរង​ការខាតបង់​ដែរ។ ទំនាក់ទំនងផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយទីផ្សារស្រូបយកពាក់​កណ្ដាលនៃតំលៃ​ប្រាក់នាំចេញរបស់អង់គ្លេស៍ នឹងអាក្រកទៅៗ។​អង់គ្លេស៍នឹងត្រូវចរចារឡើងវិញលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគីរាប់សិបនៅថានៈខ្សោយជាងបើប្រៀបនឹងជាសមាជិក របស់ EU។​តួនាទីរបស់អង់គ្លេស៍ក៏នឹងធ្លាក់ចុះលើឆាកអន្តរជាតិ។ ប្រទេសអង់គ្លេស៍នឹងរៀបចំការបោះប្រជាមតិអំពីការដែលតើអង់គ្លេស៍បន្តជាសមាជិកសហភាពអ៊ឺរ៉ុបដែររឺទេ         ដូច្នេះបទថ្លែងមតិរបស់លោក​ Cameron ត្រូវប្រឈមមុខនឹងប្រតិកម្មយ៉ាង ​ខ្លាំង​ក្លា​ពីសាធារណៈមតិ។​​ អ្នកប្រមុខគណៈបក្សសាធារណៈរដ្ឋប្រឆាំងនៅ​ អង់គ្លេស៍​ Ed Milliband បានចាត់ទុកថា លោក Cameron បាននាំចេញសេចក្តី​ សំរេច​ពោល​ខាងលើមិនផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសជាតិ។ មុន​នោះ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស៍ Nick Clegg បានចោទប្រកាន់លោក​ David Cameron កំពុងគំរាមកំហែងដល់ខឿនសេដ្ឋកិច្ចពីព្រោះបានបង្ក ស្ថានភាពមិន​ច្បាស់​លាស់អំពីតួនាទីរបស់អង់គ្លេស៍ក្នុង EU។         បទថ្លែងមតិរបស់នាយករដ្ឋមន្ត្រី David Cameron ក៏ធ្វើឲ្យសម្ព័ន្ធមិត្តរបស់​ អង់គ្លេស៍​ព្រួយបារម្មណ៍ដែរ។ ការដែលអង់គ្លេស៍ចាកចេញពី EU ក៏អាចធ្វើឲ្យ ប៉ះពាល់ដល់ទំនាក់ទំនងរវាងក្រុងឡុងជាមួយក្រុងវ៉ាស៊ីងតោណក៏ដូចជា​គោលនយោបាយកិច្ចការបរទេសរវាងប្រទេសទាំងពីរផងដែរ។ ប្រធានក្រុម ប្រឹក្សា​សហភាព​អ៊ឺរ៉ុប Herman Van Rompuy បានព្រមានថា​ប្រសិនបើអង់គ្លេស៍ ចាក​ចេញ​ពី EU អាចជំរុញសហភាពរួមមានសមាជិកចំនួន២៧ប្រទេសនេះ នឹងធ្លាក់ក្នុង​ការផ្ដួលរលំ។         ជាប្រទេសចូលរួមសហភាពអ៊ឺរ៉ុបដ៏យឺត (ជាផ្លូវការនាឆ្នាំ១៩៧៣) ស្ថិត​ នៅ​ក្រៅដំបន់ប្រាក់រួមអ៊ឺរ៉ុបរួមមានប្រទេសសមាជិកចំនួន១៧ ឥឡូវនេះ រដ្ឋាភិបាល​អង់គ្លេស៍បាននាំចេញផែនការស្ទង់ប្រជាមតិអំពីការចាកចេញពី EU បានសឲ្យ​ឃើញ​ថា​ទំនាក់ទំនងរវាងភាគីទាំងពីរលែងមានភាពជិតស្និទ្ធ។ អនាគតនៃ​ទំនាក់ទំនង​រវាងអង់គ្លេស៍និង EU កំពុងត្រូវក្របដណ្ដប់ទៅដោយ ទឹកសន្សើមផ្ទៃក្នុងបាន​បង្កើត​ឡើង៕