VOV WorldVOV World
អង្គការ RSF បន្តបំប្លែងសេរីភាពខាងសារព័ត៌មាននៅវៀតណាម។
14/03/2013 08:56
VOV-អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporter without Borders for press freedom-RSF) ទើបនឹងបាន ប្រគល់រង្វាន់ “ពលរដ្ឋបណ្ដាញ់ internet​ ឆ្នាំ​២០១៣” ជូន Blogger Huynh Ngoc Chenh។ រួមជាមួយរង្វាន់នេះ ក្នុង​របាយការណ៍​​ក្នុងឱកាសទិវាអន្តរជាតិត្រួតពិនិត្យ internet ទី១២មិនាឆ្នាំ ២០១៣ អង្គការនេះ​ខ្វះ​បរានុម័តក្នុងពេលហៅវៀតណាមជា “សត្រូវរបស់ internet”។
អង្គការ RSF បន្តបំប្លែងសេរីភាពខាងសារព័ត៌មាននៅវៀតណាម។
        VOV-អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនបាននិយាយថាការប្រគល់រង្វាន់ ឲ្យ​blogger Chenh ជារបៀបដែលអង្គការនេះកត់សម្គាល់ការរួមវិភាគទានរបស់អ្នក​យកព័ត៌មានសេរីនៅវៀតណាមមានសិទ្ធិសេរីភាពខាងនិយាយស្ដីសេរីភាពខាង សារព័ត៌មាននិងសេរីភាព Internet។ នឹងគ្មានអ្វីគួរឲ្យនិយាយប្រសិនបើនេះ​ជា​ការងារផ្ទៃក្នុងរបស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនពីព្រោះប្រគល់រង្វាន់ជូន បុគ្គលណាមួយទោះបីស័ក្កិសមរឺមិនស័ក្កិសមក៏ជាសិទ្ធិរបស់អង្គការណាមួយ ដែរ។ តែគួរឲ្យខ្មាសអៀននៅត្រង់ថាអង្គការនេះបានបំប្លែងស្ថានភាពសារព័ត៌មាន នៅវៀតណាមក្នុងពេលហៅវៀតណាមជាសត្រូវរបស់ Internet រៀបវៀតណាមនៅ កំរិតថ្នាក់ទី១៧២​លើ១៧៩ក្នុងតារាងសន្ទស្សន៍សេរីភាពខាងសារព័ត៌មាន ពិភពលោករបស់អង្គការនេះ។ ក្រៅពីនោះអង្គការនេះបានចាត់ទុកថាបណ្ដាអ្នក ផ្គត់ផ្គងបណ្ដាញ់ Internet នៅវៀតណាមបានជួយរដ្ឋាភិបាលត្រួតពិនិត្យ internet។ វៀតណាមស្ថិតក្នុងបញ្ជីប្រទេសចំនួន២០លើពិភពលោកប្រើប្រាស់ Internet ច្រើនបំផុត។            អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនបានធ្វើប្រងើយកន្តើយបំភ្លេចដោយ ចេតនាស្ថានភាពជាក់ស្ដែងគឺ គិតតាំងពីឆ្នាំ១៩៩៧មក ក្នុងពេលវៀតណាម ទាក់ទងជាមួយបច្ចេកវិជ្ជា​ទំនើបនេះ ដល់ឥឡូវនេះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា របស់ Internet មិនត្រឹមតែ​បង្ហាញដោយតួលេខអំពីល្បឿនកំណើន ប្រភេទ សេវ៉ាកម្មប៉ុណ្ណោះទេថែមទាំង​បង្ហាញតាមរយៈប្រជាជនអាចទាក់ទង Internet នៅគ្រប់ពេលវេលា គ្រប់ទិសទី។ ស្ថានភាពជាក់ស្ដែងនេះបានអះអាងការ យកចិត្តទុកដាក់និងយន្តការបើកចំហរ​របស់បក្សនិងរដ្ឋវៀតណាមដើម្បីបង្ក លក្ខណៈឲ្យ​ internet អភិវឌ្ឍន៍។ វិទ្យុសម្លេង​វៀតណាមដែលធ្លាប់ដក់ស្រង់សំដី របស់លោក Pham Quoc Nhat នាយកក្រុម​ហ៊ុន software Nhat Cuong បានចាត់ ទុកថា គិតតាំងពីពេលវៀតណាមត្រូវបាន​តភ្ជាប់ជាមួយបណ្ដាញ Internet សកល មក ប្រជាជនវៀតណាមមិនជួបការលំបាកឧបស័គ្គ​ណា​មួយក្នុងពេលប្រើប្រាស់ Internet ឡើយ។ លោក Pham Quoc Nhat ​បានសង្កត់​ធ្ងន់ថា៖         “វៀតណាមជាប្រទេសមួយមានល្បឿនអភិវឌ្ឍន៍បច្ចេកវិជ្ជាព័ត៌មានយ៉ាងខ្លាំង ក្លា ក្នុងនោះ Internet បានមកដល់ភូមិឃុំ។ ប្រការនេះត្រូវបានបណ្ដាប្រទេសលើ​ពិភពលោកទទួលស្គាល់។ យើងអាចមានរាល់ព័ត៌មានលើ Internet ប្រសិនបើ​ចង់​ ស្វែងយល់។ ដូច្នេះនិយាយថា internet នៅវៀតណាមត្រូវរារាំងគឺមិនត្រឹមត្រូវ​ ឡើយ។” Internet បានមកដល់ភូមិឃុំ ​​​​​         ប្រសិនបើវៀតណាមជាសត្រូវនៃអ៊ឹនធ័រណែតដូចជាអង្គការអ្នកយកព័ត៏មាន គ្មានព្រំដែននិយាយគឺក្នុងរយះពេល១៦ឆ្នាំកន្លងមកមិនអាចមានជនវៀតណាម ចំនួន២៧លាននាក់ប្រើប្រាស់អ៊ឹនធ័រណែតដែលស្មើនឹង៣១%នៃចំនួនប្រជាជន ក្នុងពេលនេះឡើយ។ ប៉ុន្តែការពិតជាក់ស្តែងវាផ្ទុយនឹងការមួលបង្កាច់បំប្លែងរបស់ អង្គការ​នេះបាននាំចេញ។ លោកស្រី Yaima ជាជនជាតិគុយបា១រូបដែលបានរស់ នៅជាច្រើនឆ្នាំនៅវៀតណាមបានអោយដឹងថា៖ “ តាំងពីពេលមកដល់វៀតណាម គាត់គ្មានពេលណាជួបការលំបាកណា១ឡើយក្នុងការប្រើប្រាស់អ៊ឹនធ័រណែត។ នៅវៀតណាមគាត់នៅទាក់ទង ជាមួយសាច់ញាតិតាមរយះអ៊ឹនធ័រណែតដ៍ដែល។ គាត់រំពឹងគិតថា៖ប្រទេសជាតិទាំងឡាយសុទ្ឋតែមានការកំណត់ដោយឡែករបស់ ខ្លួនក្នុងការកសាងនិងពង្រីកអ៊ឹនធ័រណែតតាមគោលបំណងនិងផលប្រយោធន៍ នៃប្រទេសនេះ“។ ស្ថានភាពជាក់ស្ដែងនេះបានអះអាងការយកចិត្តទុកដាក់និងយន្តការបើកចំហររបស់បក្សនិងរដ្ឋ វៀតណាមដើម្បីបង្កលក្ខណៈឲ្យ internet អភិវឌ្ឍន៍។         វាមិនមែនជារឿងធម្មតាទេ ដែលវៀតណាមក្លាយទៅជាប្រទេសមាន ល្បឿនកំណើន Internet​លឿនបំផុតក្នុងតំបន់ និងស្ថិតនៅក្នុងចំណោមប្រទេស មានកំណើន​ខ្ពស់បំផុតលើពិភពលោក វាខុសស្រឡះនឹងការមូលបង្កាច់របស់ អង្គការអ្នកយកព័ត៍មានគ្មានព្រំដែន។ គន្លិះសំខាន់នៃការអភវិឌ្ឍន៍នោះគឺ ការ យកចិត្តទុកដាក់ជាពិសេសរបស់បក្ស រដ្ឋ ចំពោះវិស័យបច្ចេកវិទ្យា​ព័ត៍មាន និយាយរួម និងInternet ​និ​យាយដោយឡែក។ ប៉ុន្តែ ក៏ដូចជាប្រទេសផ្សេងៗ  វៀតណាមមានបណ្ដាការ​កំណ​ត់​ចំ​ពោះ​ការប្រើប្រាស់Internet ដើម្បីពុំអោយ វាជះឥទ្ធិពលទៅដល់ទំនៀម​ ទំលាប សន្តិសុខជាតិ…។​         អង្គការអ្នកយកព័ត៍មានគ្មានព្រំដែននៅតែខ្វះបរានុម័ត ពេលដែលបាន​ប្រគល់ជូនរង្វាន់ពលរដ្ឋ Internet ឆ្នាំ ២០១៣ សំរាប់