អង្គការសហប្រជាជាតិ៖ មូលដ្ឋានគ្រឹះសម្រាប់វិស័យការទូតពហុភាគីវៀតណាមបោះជំហានទៅមុខ
22/10/2020 07:50
(VOVWORLD) - នៅថ្ងៃនេះមុននេះ ៧៥ ឆ្នាំ (២៤ តុលា ១៩៤៥ - ២៤ តុលា ២០២០) អង្គការសហប្រជាជាតិ ដែលជាអង្គការពហុភាគីធំបំផុតនៅលើពិភពលោក បានចាប់បដិសន្ធិដោយគោលបំណង និងដោះស្រាយរាល់ហានិភ័យកើតឡើងជម្លោះ រាំងស្កាត់សង្រ្គាម រក្សាសន្តិភាព និងកសាងពិភពលោកមួយប្រកបដោយ សន្តិភាព សន្តិសុខ និងវិបុលភាព។ បានរួមដំណើរជាមួយអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ១៩៧៧ មក វៀតណាមបានគូសបញ្ជាក់នូវសញ្ញាសំគាល់ដោយឡែកនៅក្នុងអង្គការនេះ ហើយនាំមកនូវផលប្រយោជន៍យ៉ាងធំធេងជូនដល់ប្រទេសជាតិ។ អាចបញ្ជាក់បានថា ការចូលរួមជាមួយអង្គការសហប្រជាជាតិគឺជាបុព្វបទសម្រាប់ការទូតពហុភាគីវៀតណាមបោះជំហានទៅមុខ។
នាល្ងាចថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៩ (ម៉ោងនៅវៀតណាម) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសថា វៀតណាមបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ (រូបថត៖TTXVN) ចូលរួមជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការនៅឆ្នាំ ១៩៧៧ វៀតណាមបានអះអាងគោលជំហររបស់ខ្លួនជាប្រទេសមួយឯករាជ្យ ឯកភាព ជាមួយសិទ្ធិប្រជាជាតិជាមូលដ្ឋាននៅលើឆាកអន្តរជាតិ។ ពីពេលនោះតទៅ វៀតណាមបានកំណត់តួនាទីនិងកិត្យានុភាពរបស់ខ្លួននៅក្នុងបណ្តាយន្តការសហប្រតិបត្តិការពហុភាគីសកល។
Related








