VOV WorldVOV World
អូស្ត្រាលីនិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រួមចំណែកដល់វិបុលភាពរួមនៃតំបន់
04/03/2024 11:21
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅថ្ងៃទី ៤ មីនា បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និង បំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់។ ដំណើរទស្សនកិច្ចលើកនេះមិនត្រឹមតែរួមចំណែករឹតបន្តឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ បើកឱកាសសហប្រតិបត្តិការថ្មីៗជាច្រើនប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីរបស់ប្រទេសទាំងពីរក្នុងការជំរុញស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៀតផង។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាម និងអូស្ត្រាលីទើបតែបានប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៨-២០២៣)។ ជាពិសេស នេះជាលើកទីមួយ ដែលនាយករដ្ឋមន្ត្រី វៀតណាម មកបំពេញទស្សនកិច្ចនៅអូស្ត្រាលី ក្នុងរយៈពេល៧ឆ្នាំមកនេះ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសអូស្ត្រាលី ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលផងដែរ។