អឺរ៉ុបនិងតម្រូវការកាន់តែខ្លាំងក្នុងការធ្វើឲ្យស្របច្បាប់នូវអធិបតេយ្យភាព
01/07/2022 11:32
(VOVWORLD) - កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ទើបតែបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ បញ្ហាពង្រីកប្លុកជាថ្មីម្តងទៀត ត្រូវបាន យកមកពិភាក្សាដោយក្លាយទៅជាចំណុចស្នូលនៃកិច្ចប្រជុំ ហើយជម្លោះនៅអ៊ុយក្រែន គឺត្រឹមតែសំដៅធ្វើឲ្យស្របច្បាប់នូវតម្រូវការកាន់តែខ្លាំងក្លារបស់អឺរ៉ុបអំពីអធិប តេយ្យ ភាពប៉ុណ្ណោះ។
ទីស្នាក់ការគណៈកម្មាធិការអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ (រូបថត៖ AFP/VNA) នៅក្នុងកាយវិកាមួយដែលត្រូវបានចាត់ទុកថាមិនធ្លាប់មានពីមុនមក មេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានយល់ព្រមផ្តល់បក្ខភាពដើម្បីចូលរួមប្លុកនេះទៅដល់ប្រទេសម៉ុលដូវ៉ា និងអ៊ុយក្រែន។ ការសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះអនុញ្ញាតឲ្យអ៊ុយក្រែនបោះជំហានមួយទៀតក្នុងដំណើរការចូលរួមសហភាពអឺរ៉ុបជាមួយនឹងប្រទេសជិតខាង។
Related








