របៀបមើលមិនបរានុម័តអំពីសិទ្ធិមនុស្សវៀតណាម។
17/07/2013 08:11
VOV-ព្រឹទ្ធសមាជិកអឺរ៉ុបមួយចំនួន ទើបនឹងបានផ្ញើរ សំបុត្រជូនលោកស្រី Catherine Ashton ដំណាងជាន់ ខ្ពស់ទទួលបន្ទុកសន្តិសុខកិច្ចការបរទេសនិងជា អនុប្រធានគណៈកម្មាធិការអឺរ៉ុប អំពីសិទ្ធិមនុស្សនៅ វៀតណាម។ ប្រការគួរឲ្យនិយាយនោះគឺរបស់ដែលហៅថា “ស្ថានភាពសិទ្ធិ មនុស្សកាន់តែអាក្រក់ទៅៗនៅវៀតណាម” ដែលបណ្ដាព្រឹទ្ធសមាជិកអឺរ៉ុប លើកឡើងក្នុងសំបុត្រគឺការព្រួយបារម្មណ៍ខ្វះមូលដ្ឋាន មិនត្រូវនឹងស្ថានភាព ជាក់ស្ដែងពីព្រោះថា ពីយូរមក វៀតណាមជានិច្ចកាលខំប្រឹងប្រែងធានាបណ្ដា សិទ្ធិរបស់មនុស្សត្រូវតាមអនុសញ្ញាអន្តរជាតិដែលវៀតណាមបាននិងកំពុង ចូលរួម។

របៀបមើលមិនបរានុម័តអំពីសិទ្ធិមនុស្សវៀតណាម។ (vov.vn) VOV-នាមអ្នកនិតិបញ្ញាត្តិមួយចំនួននៅប្រទេសអឺរ៉ុបមួយចំនួនបានចាត់ទុក ថាវៀតណាមកំពុង “ឃើញការបែកបាក់អំពីការគ្រប់គ្រងដោយច្បាប់” ជាមួយការ ចោទប្រកាន់ពីបទ ផ្ដួលរំលំរដ្ឋអំណាចនិងឃោសនាប្រឆាំងរដ្ឋ ដើម្បីចាប់ឃុំខ្លួន បណ្ដាអ្នកគាំទ្រសិទ្ធិមនុស្ស ចាប់ឃុំខ្លួនមិនបាច់ជំនុំជំរះនិងប្រើប្រាស់បទគេចពន្ធ ដើម្បីដាក់គុកបណ្ដាអ្នកមានការខ្វែងគំនិតខាងនយោបាយ។ គេសំណូមពរដំណាង ជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) អំពាវនាវឲ្យវៀតណាមដោះលែងបណ្ដាទណ្ឌិត នយោបាយដូចជា blogger Dieu Cay, Ta Phong Tan, Cu Huy Ha Vu ជាដើម។ បណ្ដាការចោទប្រកាន់ដែលថាសិទ្ធិមនុស្សវៀតណាមកាន់តែអាក្រក់ទៅៗ របស់បណ្ដាព្រឹទ្ធសមាជិកនេះគឺមិនជាក់ស្ដែងឡើយ។ គោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋវៀតណាមគឺគោរពនិងធានាសិទ្ធិមនុស្សទាំងអស់តាមបទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស។ រដ្ឋធម្មនុញ្ញវៀតណាមបានកត់ត្រាច្បាស់ថា បណ្ដាសិទ្ធិមនុស្សអំពីនយោបាយស៊ីវិល សេដ្ឋកិច្ចវប្បធម៍និងសង្គមត្រូវបានយក ចិត្តទុកដាក់ និងត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់។ លើស្ថានភាពជាក់ស្ដែង សិទ្ធិទាំងអស់របស់ពលរដ្ឋវៀតណាម ក្នុងនោះមានសិទ្ធិធ្វើជាម្ចាស់ សិទ្ធិសេរីភាព ខាងនិយាយស្ដី សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការជួបប្រជុំ សេរីភាព ខាងសាសនា សុទ្ធតែត្រូវបានរដ្ឋវៀតណាមធានា។ ក្នុងរយៈពេលកន្លងមក វៀត ណាមទទួលបានសមិទ្ធិដ៏ធំធេងគួរឲ្យមោទនភាពក្នុងការធានាសិទ្ធិមនុស្សលើគ្រប់ វិស័យ ពីស៊ីវិលដល់នយោបាយសេដ្ឋកិច្ចវប្បធម៍សង្គម។ នោះគឺជាបណ្ដាសមិទ្ធិផល មិនអាចបដិសេធបានក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ សហ្សសវត្ស កាត់បន្ថយយ៉ាងលឿនអត្រាភាពក្រីក្រ ដោយលើកកំពស់កំរិតរស់ នៅលើគ្រប់វិស័យសំរាប់ប្រជាជន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាអំពី ការធានាសិទ្ធិនារីកុមារនិងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ដូច្នេះរបាយការណ៍អភិវឌ្ឍន៍ មនុស្សឆ្នាំ២០១៣ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែល ប្រកាសនាថ្ងៃទី៣កក្កដាឆ្នាំ២០១៣ បានវាយតំលៃវៀតណាមជាប្រទេសដើមដំបូង ក្នុងចំណោមប្រទេសជាង៤០កំពុងអភិវឌ្ឍន៍ទទួលបានវឌ្ឍនភាពហួសពីការទន្ទឹង រងចាំអំពីការអភិវឌ្ឍន៍មនុស្សក្នុងប៉ុន្មានទស្សវត្សកន្លងមក។ មុននោះក្នុងរបាយការណ៍មួយដែលបានប្រកាសនាខែមេសាឆ្នាំ២០១៣របស់ UNDP ថា វៀតណាមជាប្រទេសឈរលំដាប់ថ្នាក់ទី៣ក្នុងអាស៊ានអំពីសន្ទស្សន៍សមភាពភេទ ទន្ទឹមនឹងនោះឈរលំដាប់ថ្នាក់ទី៤៨លើទូទាំងពិភពលោកអំពីសន្ទស្សន៍នេះ។ ប្រការគួរឲ្យនិយាយគឺការដែលបណ្ដាព្រឹទ្ធសមាជិកនេះ បានឲ្យខ្លួនឯងសិទ្ធិហួសពីក្របខ័ណ្ឌនីតិបញ្ញាត្តិនៅប្រទេសគេដើម្បីព្រមានរដ្ឋសភាអ៊ឺរ៉ុបត្រូវបង្កើនបញ្ហាសិទ្ធិមនុស្សក្នុងការសន្ទនាជាមួយវៀតណាម ចាប់បង្ខំវៀតណាម ត្រូវបង្ហាញនូវវឌ្ឍន៍ភាពអំពីសិទ្ធិមនុស្ស។ ជាក់ស្ដែងគឺនៅវៀតណាម គ្មានអ្វីដែលបានហៅថា÷”ទណ្ឌិតសតិសម្បជ្ជញ្ញៈ ឬ”ទណ្ឌិតនយោបាយ”នោះទេ គ្រាន់តែមានអ្នករំលោភច្បាប់ត្រូវបានជំនំជុំរៈដោយ ចំហរតាមការកំណត់របស់ច្បាប់តែប៉ុណ្ណោះ។ បណ្ដាករណីដែលគេបាននិយាយស្ដី នោះ ត្រូវបានតុលាកាកាត់ទោសជាបណ្ដាបទល្មើសជាក់ស្ដែង មិនមែនជា÷” បណ្ដា អ្នកមានការខ្វែងគំនិតខាងនយោបាយ”ឬ បណ្ដា”អ្នកធ្វើសកម្មភាពនយោបាយ” ទេ។ ប្រការទាំងនោះ គឺសមស្របទៅនឹងច្បាប់វៀតណាមនិងបណ្ដាការសន្យា អនុសញ្ញាអន្តរជាតិដែលវៀតណាមបានចូលរួមនិងគ្មានអំពើរំលោភលើច្បាប់ អន្តរជាតិនេះទេ។ ជាក់ស្ដែងគឺវៀតណាមនិង EU នៅមានបណ្ដាការខុសប្លែកជាច្រើន អំពីសិទ្ធិ មនុស្សដោយសារការខុសគ្នាអំពីវប្បធម៌ប្រពៃណីប្រវត្តិសាស្ត្រនិងកំរិតអភិវឌ្ឍន៍… ជាដើម។ ហើយការអនុវត្តសិទ្ធិមនុស្ស ត្រូវផ្អែកទៅលើបណ្ដាលក្ខណះពិសេសអំពី ប្រវត្តិសាស្ត្រ វប្បធម៌ សាសនា ជំនឿ លក្ខណះសេដ្ឋកិច្ចនៃប្រទេសនិមួយៗ ។ ដូច្នេះ ការវាយតំលៃអំពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាម ជាសកម្មភាពខុសឆ្គង ប្រៀបធៀប បទដ្ឋានអំពីសិទ្ធិមនុស្សរបស់ប្រទេសមួយចំនួនចំណុះ EU ជាមួយវៀតណាម ជា អំពើអន្តរាគមន៍ដ៏ធ្ងន់ធ្ងរ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់វៀតណាម។បណ្ដាសកម្មភាព នេះគ្មានផលប្រយោជន៍ ឬជួយឧបត្ថម្ភអ្វី ចំពោះដំណើរបង្កើនជំនួបសន្ទនាអំពី ការយោគយល់គ្នាទៅវិញទៅមក នូវបញ្ហាសិទ្ធិមនុស្ស ដែលវៀតណាម និង EU បានដំណើការពីមុនមក៕
Related








