រដ្ឋាភិបាលប្រមូលផ្ដុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច
30/01/2013 08:22
VOV-គំនូរសេដ្ឋកិច្ចដើមឆ្នាំ២០១៣របស់វៀតណាម បានមានចំណុចភ្លឺគួរឲ្យចំណាប់អារម្មណ៍។ នេះជា សញ្ញាសកម្មបានសឲ្យឃើញម៉ាក្រូសេដ្ឋកិច្ចមាន ស្ថិរភាពជាងបង្កបុព្វបទដើម្បីរដ្ឋាភិបាលមានបណ្ដា ដំណោះស្រាយគ្រប់គ្រងសមស្រប សំដៅសំរេចគោលដៅក្នុងឆ្នាំគឺទទួលបានកំណើន GDP ៥,៥%និងអតិផរណាទាបជាង៧%។

រដ្ឋាភិបាលប្រមូលផ្ដុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច VOV-ជាមួយការដែលគ្រប់ក្រសួងផ្នែកដំបន់លាតត្រដាងអនុវត្តបណ្ដា សេចក្តីសំរេចចិត្តរបស់រដ្ឋសភារដ្ឋាភិបាល បណ្ដាសារាចរណ៍របស់នាយករដ្ឋមន្ត្រីអំពីស្ថិរភាពតំលៃជំរុញផលិតកម្ម ស្ថានភាពសេដ្ឋកិច្ចសង្គមខែមករាឆ្នាំ២០១៣គ្រោងនឹងកើន០,១៧%បើប្រៀបនឹងខែធ្នូឆ្នាំ២០១២។ តំលៃប្រាក់នាំចេញហួសកំរិតរបស់វៀតណាមប្រមាណ២រយលានដុល្លាអាមេរិកក្នុងពេលដែលតំលៃប្រាក់ នាំចេញទទួលបាន១ម៉ឺន១រយលានដុល្លារអាមេរិកកើន៤៣,២%។ក៏ក្នុងខែនេះ សន្ទស្សន៍តំលៃប្រើប្រាស់កើន១,២៥%បើប្រៀបនឹងខែមុន។ នេះជាកំរិតកើន ឡើងមធ្យមបើប្រៀបនឹងរយៈពេលដូចគ្នានៃបណ្ដាឆ្នាំមុន។ រដ្ឋមន្ត្រីនិងជា ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc Dam បានឲ្យដឹងថា៖ “ឆ្នាំនេះផែនការត្រូវបានរដ្ឋសភាអនុម័តគឺទទួលបានកំណើនខ្ពស់ជាងនិងអតិផរណាធ្លាក់ចុះប្រៀបនឹងឆ្នាំ២០១២។ ឆ្នាំ២០១២យើងទទួលបានជោគជ័យ ក្នុងការរក្សាអតិផរណាក្រោម៧%។ យើងត្រូវប្រុងប្រយ័ត្ននិងត្រូវបង្កើនការគ្រប់ គ្រងសហការជិតស្និទ្ធរវាងបណ្ដាស្ថាប័នដើម្បីទទួលបានគោលដៅកំណើន GDP ក្នុងឆ្នាំ៥,៥%និងអតិផរណាត្រូវទាបជាង៧%។” រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc Dam កត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ដែលរួមចំណែកជះឥទ្ធិពលដល់ ស្ថិរភាពរបស់ខឿនសេដ្ឋកិច្ចវៀតណាមនាបច្ចុប្បន្នគឺទីផ្សារអចលនវត្ថុមាន សញ្ញាងើបឡើង។ ដោយឈរលើមូលដ្ឋាននោះ រដ្ឋាភិបាលបានប្រគល់ឲ្យ ក្រសួងសំណង់ពិនិត្យទីផ្សារអចលនៈវត្ថុ។ លើមូលដ្ឋាននោះក្នុងខែមករាឆ្នាំ ២០១៣ រដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីសំរេចចិត្តលេខ០២ដោយសំណូមពរ ធនាគារជាតិលៃទុកប្រាក់ប្រមាណពី២០លានលានដុងដល់៤០លានលាន ដុងជាមួយកាលកំណត់ជាអតិបរមា១០ឆ្នាំដើម្បីជួយឧបត្ថម្ភបណ្ដាធនាគារ ពាណិជ្ជកម្មរដ្ឋឲ្យខ្ចីទិញផ្ទះនៅ។ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “ក្នុងដំណើរការកសាងបណ្ដាដំណោះស្រាយឧបត្ថម្ភទីផ្សារអចលនៈវត្ថុ រដ្ឋាភិបាលបានពិភាគ្សានិងគិតគូដល់ចំណុចពិសេសដោយឡែកចំនួន២របស់ ទីផ្សារអចលនៈវត្ថុវៀតណាមបើប្រៀបនឹងប្រទេសផ្សេងៗ។ ទីមួយគឺ វៀត ណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះទីផ្សារអចលនៈវត្ថុផ្សាភ្ជាប់ជាមួយ ផ្នែកជាច្រើនដូចជាសំណង់និងផលិតកម្មអាជីវកម្មសម្ភារៈសំណង់។ ទី២ ជនវៀតណាមមានបំណងចង់មានផ្ទះនៅដោយឡែករបស់ខ្លួន។ បណ្ដា ចំណុចនោះត្រូវបានរដ្ឋាភិបាលពិនិត្យមើលនិងបណ្ដាដំណោះស្រាយ នា ពេលខាងមុខអំពីហិរញ្ញវត្ថុដីធ្លីសំណង់គឺសំដៅជនជួបការលំបាកមានលក្ខណៈ ទិញផ្ទះនៅទន្ទឹមនឹងនោះអភិវឌ្ឍន៍បណ្ដាសំណង់សង្គមដូចជាសាលារៀន មន្ទីរពេទ្យ។” ធនាគារជាតិលៃទុកប្រាក់ប្រមាណពី២០លានលានដុងដល់៤០លានលានដុងជាមួយកាលកំណត់ ជាអតិបរមា១០ឆ្នាំដើម្បីជួយឧបត្ថម្ភបណ្ដាធនាគារពាណិជ្ជកម្មរដ្ឋឲ្យខ្ចីទិញផ្ទះនៅ។ សំដៅដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មដំណាងក្រសួងឧស្សាហ-ពាណិជ្ជកម្មបានឲ្យដឹងថា បានបន្ថយពន្ធនាំចូលចំពោះធ្យូងថ្មរឺបញ្ហាមួយចំនួនទាក់ទិនដល់ពន្ធរបស់មុខទំនិញមួយចំនួន។ ក្នុងខែមករា ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានផ្សព្វផ្សាយរាល់ដំណោះស្រាយដើម្បីដោះស្រាយទំនិញសេសសល់ក្នុងឃ្លាំងជួយឲ្យអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្មនិងអភិវឌ្ឍន៍។ ស្ថានភាពសេដ្ឋកិច្ច-សង្គមខែមករាឆ្នាំ២០១៣ទទួលបានរាល់លទ្ធផលសកម្ម។ ជាមួយលទ្ធផលនេះរួមជាមួយការគ្រប់គ្រងរបស់រដ្ឋាភិបាល ការចូលរួមរបស់ក្រសួងទាក់ទិននានានឹងជួយឲ្យម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពជាងរួមចំណែកសំរេចគោលដៅដែលសេចក្តីសំរេចចិត្តរដ្ឋសភាបានដាក់ចេញគឺកំណើន GDP ៥,៥%និងអតិផរណាទាបជាង៧%៕
Related








