VOV WorldVOV World
រដ្ឋាភិបាលវៀតណាមអះអាងនូវការប្តេជ្ញាចិត្តបញ្ជាដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិ
02/03/2020 09:39
(VOVWORLD) - រដ្ឋាភិបាលវៀតណាមបានអះអាងនូវការប្តេជ្ញាចិត្តរក្សាយ៉ាងរឹងមាំនូវគោលដៅកំណើនក្នុងឆ្នាំ ២០២០ បើទោះបីជាជំងឺរាតត្បាតរលាកផ្លូវដង្ហើម ដែល បង្កឡើងដោយវីរុស SARS - COV – 2 កំពុងជះឥទ្ធិពលជាក់ស្ដែងដល់ខឿនសេដ្ឋកិច្ចវៀតណាម និងដៃគូពាណិជ្ជកម្មនានារបស់វៀតណាមក៏ដោយ។
(ប្រភព៖ កាសែតហិរញ្ញវត្ថុ) ដំណោះស្រាយជាច្រើនត្រូវបាននាំចេញ ហើយសំណើរជាច្រើនក៏ត្រូវបានអនុវត្តន៍ដែរ សំដៅទប់ទល់ប្រកបដោយភាពបត់បែនចំពោះ ស្ថានភាពជាក់ស្តែង។ការវិវត្តទាំងនេះបានសរឲ្យឃើញថា វៀតណាមមិនត្រឹមតែមានប្រតិកម្មយ៉ាងឆាប់រហ័ស ដើម្បីប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប៉ុណ្ណោះទេថែមទាំងកំពុងប្រតិកម្មយ៉ាងឆាប់រហ័សអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផលិតកម្ម ដើម្បីជំនះពុះពារលើផលវិបាកដោយសារជំងឺរាតត្បាតនេះផងដែរ។