រួមគ្នាធ្វើសកម្មភាព កសាងអនាគតប្រកបដោយសន្តិភាពនិងវិបុលភាព
23/09/2024 08:35
(VOVWORLD) - កិច្ចប្រជុំកំពូលអនាគត ដែលជាសកម្មភាពសំខាន់មួយក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ បានបើកកាលពីថ្ងៃទី ២២ កញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលអនាគត បានបើកកាលពីថ្ងៃទី ២២ កញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ VOV) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងថ្នាក់ដឹកនាំជាន់ខ្ពស់យ៉ាងច្រើនកុះករមកពីបណ្ដាប្រទេស អង្គការអន្តរជាតិ និងតំបន់ តំណាងអង្គការក្រៅរដ្ឋាភិបាល មជ្ឈដ្ឋានវិទ្យាសាស្ត្រ ហិរញ្ញវត្ថុ និងធុរកិច្ច...បានអញ្ជើញចូលរួមព្រឹត្តិការណ៍។ នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញថ្លែងសន្ទរកថា ដោយអះអាងសាររបស់វៀត ណាមក្នុងការរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពចំពោះកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាព និងការអភិវឌ្ឍដោយសមភាព ដើម្បីជីវភាពរស់នៅដ៏ល្អប្រសើរនិងសុភមង្គលរបស់មនុស្សជាតិ។ កិច្ចប្រជុំកំពូលអនាគតប្រព្រឹត្តទៅក្រោមប្រធានបទ "ដំណោះស្រាយពហុភាគីដើម្បីអនាគតដ៏ល្អប្រសើរជាង"។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំមកពីប្រទេសជាង ១៣០។ ដោយផ្អែកលើខ្លឹមសារដែលត្រូវបានកសាងឡើង ហើយនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកគ្រោងនឹងអនុម័តលើកិច្ចព្រមព្រៀងដើម្បីអនាគត។ នេះគឺជាឯកសារសំដៅជំរុញកិច្ចសហប្រតិបត្តិការសកល និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានា ដើម្បីផលប្រយោជន៍ដល់មនុស្សគ្រប់រូប និងមនុស្សជំនាន់ក្រោយផងដែរ។
Related








