VOV WorldVOV World
រួមដំណើរដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
28/09/2021 07:35
(VOVWORLD) - ក្នុងដំណើរការអនុវត្តន៍ការបង្ការនិងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលកន្លងមក រដ្ឋាភិបាលវៀត ណាមតែងតែផ្អែកលើស្ថានភាពជាក់ស្តែង ដើម្បីនាំចេញដំណោះស្រាយ សមស្របនិងទាន់ពេលវេលា។ នាពេលថ្មីៗនេះ នៅពេលកំណត់ថា ផ្លាស់ប្តូរពីគោលដៅ “គ្មានកូវីដ” ទៅជាការសម្របខ្លួនប្រកបដោយសុវត្ថភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងតំបន់នានាបានបង្កើតសេណារីយ៉ូបន្ទាន់ដើម្បីសម្របសម្រួលការប្រយុទ្ធប្រឆាំង នឹងការរីក រាលដាលប្រកបដោយប្រសិទ្ធភាពផង និងស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញផង ក្នុងនោះមានការដោះស្រាយការលំបាកសម្រាប់សហគ្រាស។
លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់សហគមន៍ធុរកិច្ច ដែលជិត ២ ឆ្នាំកន្លងមក បានរួមដំណើរជាមួយបក្ស រដ្ឋនិងប្រជាជនក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង (រូបថត៖ VGP/Nhat Bac) បន្ទាប់ពីការបង្ការនិងប្រយុទ្ធប្រឆំាងជំងឺរាតត្បាតមួយរយៈ ជាមួយនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ មក វៀតណាមកំពុងគ្រប់គ្រងជំងឺរាតត្បាតបានជាបណ្តើរៗ ជាពិសេស នៅតាមបណ្តាចំណុចក្តៅដែលផ្ទុះជំងឺរាតត្បាត ដូចជា ទីក្រុងហូជីមិញ ខេត្ត Binh Duong, Dong Nai និង Long An ជាដើម។ នេះគឺជាពេលវេលាសមស្របដើម្បីធ្វើការពិភាក្សាលើសេចក្តីសម្រេចចិត្តដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិភាព អាចបត់បែនបាននិងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងរាល ដាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ និងស្តារខឿនសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់បំផុត។