VOV WorldVOV World
សាមគ្គីជនជាតិដើម្បីបម្រើគោលដៅអភិវឌ្ឍន៍
17/10/2024 07:15
(VOVWORLD) - មហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមលើកទី ១០ អាណត្តិ ២០២៤ - ២០២៩ បានប្រារព្ធយ៉ាងឱឡារិក នាព្រឹកថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសក្នុងបរិបទដែលវៀតណាមកំពុងព្យាយាមសម្រេចគោលដៅជាច្រើន ដើម្បីឈានចូលដល់យុគសម័យនៃការស្ទះឈានទៅមុខរបស់ប្រទេសជាតិ។ ស្មារតីនៃសាមគ្គីភាពត្រូវបានបំផុសឡើងយ៉ាងខ្លាំងក្លា ផែនមហាសាមគ្គីជន ជាតិទាំងមូលត្រូវបានរក្សារឹងមាំ នឹងក្លាយជាកត្តាសំខាន់សម្រាប់វៀតណាមក្នុងការសម្រេចរាល់គោលដៅដែលបានដាក់ចេញ។
មហាសន្និបាតជាតិលើកទី១០ នៃរណសិរ្សមាតុភូមិវៀតណាមបានបើកយ៉ាងឱឡារិក នាព្រឹកថ្ងៃទី១៧ ខែតុលា នៅទីក្រុងហាណូយ (រូបថត៖ Van Hieu/VOV) វៀតណាមបានឆ្លងកាត់ ២/៣ នៃកំណាត់ផ្លូវអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបរិបទដែលពិភពលោកនិងស្ថានភាពក្នុងតំបន់មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញ ពោរពេញទៅដោយការលំបាកនិងបញ្ហាប្រឈម។ ភារកិច្ចដែលបានដាក់ចេញមានច្រើនណាស់ ទាមទារឱ្យមានការខិតខំប្រឹងប្រែងខ្លាំងក្លា មានសាមគ្គីជនជាតិ ការស្រុះចិត្តគំនិតរបស់បក្សទាំងអស់ កងទ័ពទាំងមូល និងប្រជាជនទាំងមូល ដើម្បីសម្រេចបាននូវគោលដៅទាំងមូលប្រកបដោយជោគជ័យ។