សារព័ត៌មានបដិវត្តន៍និងបេសកកម្មបម្រើប្រទេសជាតិនិងបម្រើប្រជាជន
19/06/2025 07:14
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ វៀតណាមកំពុងប្រារព្ធខួបលើកទី ១០០ នៃសារព័ត៌មានបដិវត្តន៍ (២១ មិថុនា ១៩២៥-២១ មិថុនា ២០២៥។ ក្នុងដំណើរនេះ សារព័ត៌មានបដិវត្តន៍វៀតណាមតែងតែស្មោះត្រង់ ខ្ជាប់ខ្ជួនជាមួយនឹងគោលដៅដែលខ្លួនបានដាក់ចេញ ក្លាយជាអាវុធដ៏មុតស្រួច រួមដំណើរជាមួយប្រទេសជាតិក្នុងការតស៊ូយ៉ាងលំបាក ក៏ដូចជាក្នុងដំណើរការកសាងប្រទេសជាតិ។
កាសែត Thanh Nien - សារព័ត៌មានបដិវត្តន៍ដំបូងរបស់វៀតណាម បោះពុម្ពក្នុងខែតុលា ឆ្នាំ ១៩២៦ (រូបថត៖ VOV5) ជាមួយនឹងសញ្ញាសម្គាល់សំខាន់ដំបូង គឺកាសែត Thanh Nien ដោយលោក Nguyen Ai Quoc ជាស្ថាបនិក ដែលបានបោះពុម្ពជាអក្សរ Quoc Ngu ច្បាប់ចេញផ្សាយដំបូងចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ សារព័ត៌មានបដិវត្តន៍ត្រូវបានបង្កើតចេញដូចតម្រូវការចាំបាច់នៃប្រវត្តិសាស្ត្រ។
Related








