VOV WorldVOV World
សារដ៏តឹងរឹងមុនឆ្នាំថ្មីតាមប្រតិទិន Persian។
21/03/2013 08:41
VOV-នាថ្ងៃទី២១មិនាអ៊ីរ៉ង់ឈានចូលថ្ងៃដើមដំបូង របស់ឆ្នាំថ្មី (តាម​ប្រតិទិន Persian)។​ ចំពោះប្រជាជន នៅប្រទេសឥស្លាមនេះ ក្តីសង្ឃឹមមានច្រើន​ប៉ុន្តែដំបូង ​ បង្អស់គឺបំណងប្រាថ្នាដើម្បីមានខឿនសន្តិភាពស្ថិរភាព ជាពិតប្រកដមួយ។​ ប៉ុន្តែមុន​ពេលចូលឆ្នាំថ្មីនេះ គ្មានផ្កាកុឡាប គ្មានមែក oliu ដែល ផ្ទុយទៅវិញគឺបណ្ដាសេចក្តី​ប្រកាស​ដ៏តឹងរឹងសំដៅហ៊ុំព័ទ្ថរឹត បន្តឹងថែមទៀតចំពោះ អ៊ីរ៉ង់ដោយសារទាក់ទិនដល់វិបត្តិនុយក្លេអ៊ែនៅប្រទេសនេះ។
សារដ៏តឹងរឹងមុនឆ្នាំថ្មីតាមប្រតិទិន Persian។
        VOV-ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅមជ្ឈឹមបូព៌ាក្នុងថានៈជា ​ប្រធានាធិបតី​កាលពីឆ្នាំ២០០៩មក នាថ្ងៃទី២០មិនាឆ្នាំ២០១៣នៅសន្និសីទ​ កាសែត​រួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រធានាធិបតី អាមេរិក Barack Obama បានអះអាងឡើងវិញនូវកិច្ចសន្យារបស់អាមេរិកបង្កើន កិច្ច​សហប្រតិបត្តិការជាមួយរដ្ឋហ្ស៊ីបសំដៅទប់ស្កាត់អ៊ីរ៉ង់កែច្នៃអាវុធនុយក្លេអ៊ែ។​ ក្នុងពេលនោះលោក Netanyahu ក៏បានឲ្យដឹងថា Tel Aviv អាចប្រើប្រាស់អំពើ​ហឹង្សា​ក្នុងករណីចាំបាច់ដើម្បីបង្ខំអ៊ីរ៉ង់បោះចោលមហិច្ឆតានុយក្លេអ៊ែ។ ប្រធានាធិបតីអាមេរិក Barack Obama និងប្រធានាធិបតីអ៊ីស្រាអែល Simon Peres         ជាក់ស្ដែងគឺ​សេចក្តីប្រកាសនេះរបស់វ៉ាសីងតោណនិង Tel Aviv មិនស្ថិតនៅ ក្រៅពីការគ្រោងទុកជាមុនរបស់អ្នកសង្កេតការណ៍។ ​ពីព្រោះមុននោះ​រដ្ឋ​អំណាច អ៊ីស្រាអែលផ្សាយទៅសញ្ញាព្រមានប្រទេសឥស្លាមអ៊ីរ៉ង់ជាបន្តបន្ទាប់។ នៅ​ចាំថា នាពាក់កណ្ដាលខែមិនាឆ្នាំ២០១៣​ពី Jerusalem លោក Netanyahu បាន​ផ្សាយទៅ សារមួយដោយលើកច្បាស់ថា ត្រឹមតែមានបណ្ដាការដាក់ទណ្ឌកម្មនឹងមិន​គ្រប់ គ្រាន់ដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរបស់អ៊ីរ៉ង់ទេ ដោយហេតុនោះអ៊ីស្រាអែល​ ជា​និច្ចកាលត្រៀមខ្លួនជាស្រេចជាមួយផែនការវាយប្រហារដោយជើងអាកាស ទៅលើបណ្ដាមូលដ្ឋាននុយក្លេអ៊ែរបស់អ៊ីរ៉ង់។ ក្នុងពេលនោះមុនដំណើរទស្សន កិច្ចនៅ​មជ្ឈឹម​បូព៌ារបស់ប្រធានាធិបតី Obama នាដើមខែមិនានេះ​អនុប្រធានាធិបតី​ អាមេរិក​Joe Biden និងរដ្ឋមន្ត្រីការបរទេស John Kerry បានព្រមមានអ៊ីរ៉ង់ជាថ្មីម្ដង ទៀត​អំពីកាលកំណត់សមរាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែនៃ ប្រទេសឥស្លាមនេះ។          សេចក្តីព្រមានរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិកដាក់ចេញក្នុងរយៈពេលប្រព្រឹត្ត ទៅការចរចារថ្នាក់ឯកទេសរវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមមានប្រទេសជាសមាជិក​អចិន្ត្រៃយ៍ចំនួន៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង់)នា ថ្ងៃទី១៨មិនានៅទួរគី​បានបង្កកំលាំងគាបសង្កត់លើវិស័យជាច្រើនក្នុង​ដំណើរការ​ ចរចារ។ ទោះបីកិច្ចប្រជុំសំងាត់ទទួលបានការរីកចំរើនដោយការសំណូមពរអ៊ីរ៉ង់ ផ្អាក់​កម្មវិធីចម្រាញ់ urani នោកំរិត២០%ជំនួសឲ្យសំណូមពរបញ្ឈប់ទាំងស្រុង​ដូច​ មុននេះ រួមជាមួយការទទួលស្គាល់របស់ IAEA ថា​កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់​ត្រឹម ​តែ​ដើម្បីសន្តិភាពក្តី ប៉ុន្តែប្រការនោះមិនទាន់ធ្វើឲ្យអាមេរិកពេញចិត្តឡើយ។ វ៉ាសីងតោណនៅចាត់តុកថា កម្មវិធីនុយក្លែអ៊ែរបស់អ៊ីរ៉ង់បានដល់កំរិតក្រហម​និង​ប្រសិនបើប្រទេសឥស្លាមនេះមិនធ្វើសម្បទាននឹងមានបណ្ដាការដាក់ទណ្ឌកម្ម ថែមទៀត។ អាមេរិកនៅគំរាមកំហែងនឹងដាក់ទណ្ឌកម្មចំពោះប៉ាគីស្ថានក្រោយ ពេល​ប្រទេស​អាស៊ីខាងត្បូងនេះបានពន្លឿនគំរោងការសាងសង់ខ្សែបំពង់បង្ហូរ ឧស្ម័នជា​មួយអ៊ីរ៉ង់។ មុននោះ EU ក៏រឹតបន្តឹងការដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ក្នុង ពេលបញ្ជូលមន្ត្រីអ៊ីរ៉ង់៩នាក់បន្ថែមទៅក្នុងបញ្ជីខ្មៅបណ្ដាអ្នកត្រូវហាមផ្ដល់ ទិដ្ឋាការនិង​ហ៊ុំព័ទ្ធទ្រពសម្ប័ត្តិ។ ឆ្នាំថ្មីបានមកដល់ជាមួយប្រជាជនអ៊ីរ៉ង់រួមជាមួយការព្យាករណ៍មិនសុខសាន្តត្រាណឡើយ។         ច្បាស់ណាស់ថា លើជ្រុងជ្រោយជាច្រើនពីការទូតសេដ្ឋកិច្ចដល់យោធា អ៊ីរ៉ង់​កំពុងរងនៅភាពឯកោដ៏ធ្ងន់ធ្ងរ។ ការផ្ដួលរលំរបបរបស់ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad សំដៅបង្កចីរភាពឲ្យសម្ព័ន្ធមិត្តយុទ្ធសាស្ត្រគឺអ៊ីស្រាអែល នៅ​ដំបន់​មជ្ឈឹមបូព៌ារួមជាមួយនោះបង្កើតឥទ្ធិពលយ៉ាងខ្លាំងក្លាសំរាប់ដំបន់មាន ធនធានជា​ច្រើននេះជានិច្ចកាលជាប្រការដែលអាមេរិកឆ្ពោះទៅ។​ ដូច្នេះរវាង ភាគីទាំងពីរ​ពិត​ប្រាកដថាមិនអាចបង្កើតបានទំនុកទុកចិត្តនោះគឺលទ្ធផលនៃការ ចរចារពីយូមកធ្លាក់ក្នុងភាពទាល់ច្រកក៏ជាប្រការងាយយល់ដែរ។         ឆ្នាំថ្មីបានមកដល់ជាមួយប្រជាជនអ៊ីរ៉ង់រួមជាមួយការព្យាករណ៍មិនសុខសាន្ត ត្រាណឡើយ។ ខឿនសេដ្ឋកិច្ចអ៊ីរ៉ង់កំពុងប្រឈមមុខនឹងការលំបាកជាច្រើន។​ អតិផរណា​​ឡើងដល់២០% ប្រព័ន្ធធនាគារភាគច្រើនត្រូវកក់ស្ទះដោយបទដាក់​ទណ្ឌកម្មនិងអត្រាបាត់អាជីពខ្ពស់។ ក្នុងកាលៈទេសៈនោះរួមជាមួយសារដ៏តឹងរឹង​ របស់​អាមេរិកលោកខាងលិចនិងប្រទេសជិតខាងអ៊ីស្រាអែលមិនធ្វើឲ្យប្រជាជន នៃ​ប្រទេសនេះសង្ឃឹមទៅលើមន្តអាគមណាមួយអាចកើតមានឡើងក្នុងអនាគត ដ៏ខ្លីខាងមុខ៕