VOV WorldVOV World
សាសនាត្រូវបានគាំពារយ៉ាងខ្លាំងបំផុត ឆ្ពោះទៅរកសច្ចៈភាព សេចក្តីល្អនិងសោភ័ណភាព
02/07/2020 08:16
(VOVWORLD) - ក្រសួងការបរទេសសហរដ្ឋអាមេរិកទើបបានចេញផ្សាយរបាយការណ៍សេរីភាពសាសនាអន្តរជាតិប្រចាំឆ្នាំ ២០១៩ របស់ខ្លួន ដែលមានព័ត៌មានមិនពិតស្តីពីស្ថានភាពនៅប្រទេសវៀតណាម។ ប្រការនេះធ្វើឲ្យសាធារណៈមតិនៅក្នុងប្រទេសមានការអរិចិត្ត។ អ្នកដឹកនាំសាសនាអះអាងថា គ្រប់សាសនាទាំងអស់នៅវៀតណាម ត្រូវបានធានានូវសេរីភាពខាងជំនឿនិងសមភាពចំពោះមុខច្បាប់។ សាសនិកនៃបណ្តាសាសនានៅវៀតណាមតែងតែឆ្ពោះទៅតម្លៃរស់នៅដោយសច្ចៈភាព សេចក្តីល្អនិងសោភ័ណភាព ដើម្បីរួមវិភាគទានក្នុងការរក្សាសីល ធម៌សង្គម បំផុសប្រពៃណីមនុស្សធម៌និងជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។
សាសនាទាំងអស់បានរួមចំណែកក្នុងជោគជ័យរុញថយក្រោយជំងឺរាតត្បាត COVID-19  ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាត COVID-19 ប្រជាជនវៀតណាមដែលមានជំនឿសាសនាខុសៗគ្នាទាំងអស់ ប៉ុន្តែសុទ្ធតែស្រុះចិត្តគំនិតជួយជ្រោមជ្រែងនូវសារាចរណែនាំរបស់នាយករដ្ឋមន្រ្តី ដោយបញ្ឈប់សកម្មភាពសាសនានានាដោយស្ម័គ្រចិត្ត និងចៀសវាងការប្រមូលផ្តុំមនុស្សច្រើន ដើម្បីរាំងស្កាត់ការឆ្លង រាលដាលក្នុងសហគមន៍។ មិនត្រឹមតែប៉ុណ្ណោះ សាសនិករាប់សិបលាននាក់នៅទូទាំងប្រទេសបានចូលរួមជាមួយអាជ្ញាធរនិងប្រជាជន ដើម្បីប្រមូលទាំងកម្លាំងកាយនិងកម្លាំងចិត្ត យ៉ាងសកម្មដើម្បីចូលរួមចំណែកក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺផងដែរ។ អង្គការសាសនានិងបុគ្គលនៃសាសនាព្រះពុទ្ធ សាសនាកាតូលិក  សាសនាប្រូតេស្តង់សាសនា Hoa Hao និង Cao Dai រួមទាំងសាសនាជាច្រើនទៀត បានបរិច្ចាគសាច់ប្រាក់រាប់សិបពាន់លានដុង របស់របរចាំបាច់ជាច្រើននិងសម្ភារៈវេជ្ជសាស្ត្រដ៏មានតម្លៃដើម្បីរួមចំណែក រុញថយក្រោយជំងឺរាតត្បាត COVID-19 ប្រកបដោយជោគជ័យ។