VOV WorldVOV World
សេដ្ឋកិច្ចវៀតណាមកំពុងបង្កើនល្បឿន
07/08/2024 09:14
(VOVWORLD) - តាមរយៈឆមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមទទួលបានលទ្ធផលល្អប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុននៅក្នុងវិស័យជាច្រើន។ សន្ទស្សន៍អភិវឌ្ឍន៍ភាគច្រើនបានលើសពីការព្យាករណ៍ទុក។ ប្រការនេះបង្ហាញថា សេដ្ឋកិច្ចកំពុងបង្កើនល្បឿនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២៤ ទាំងមូល។
ផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៧ ខែកន្លងទៅបានកត់ត្រានូវចំណុចភ្លឺជាច្រើន។ ក្នុងនោះ រួមបញ្ចូលទាំងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែលម្អស្ថាប័ន លុបបំបាត់ការលំបាកឧបសគ្គ និងផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ក្នុងខែកក្កដា រដ្ឋាភិបាលបានបន្តជំរុញការផ្សព្វផ្សាយឯកសារណែនាំច្បាប់វិសោធនកម្មច្បាប់ភូមិបាលឆ្នាំ ២០២៤, ច្បាប់លំនៅឋានឆ្នាំ ២០២៣, ច្បាប់អាជីវកម្មអចលនទ្រព្យឆ្នាំ ២០២៣, ច្បាប់ស្តីពីគ្រឹះស្ថានឥណទានឆ្នាំ ២០២៣ ជាដើម។ ផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៧ ខែកន្លងទៅបានកត់ត្រានូវចំណុចភ្លឺជាច្រើន។ រូបថត៖ baodautu.vn