VOV WorldVOV World
សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥៖ ជំនះការលំបាកដើម្បីរក្សាអត្រាកំណើន
08/12/2025 07:51
(VOVWORLD) - ឆ្នាំ ២០២៥ កំពុងឆ្លងកាត់ប៉ុន្មានថ្ងៃចុងក្រោយ ហើយផ្ទាំងរូបភាពនៃសេដ្ឋកិច្ចវៀតណាមបន្ទាប់ពី ១១ ខែបានបង្ហាញពីភាពធន់ សមត្ថភាពរឹងមាំក្នុងការជំនះពុះពាររាល់ការលំបាក និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្ទុះកំណើននៅក្នុងបរិបទកើតមានឡើងភាពមិនប្រាកដប្រជា ជាច្រើននៅក្នុងពិភពលោក។ យោងតាមតួរលេខស្ថិតិ ពីផលិតកម្មឧស្សាហកម្ម ការនាំចេញនាំចូល ការប្រើប្រាស់ក្នុងស្រុក ការគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច... បានបញ្ជាក់ថា វៀតណាមកំពុងដើរលើផ្លូវត្រឹមត្រូវក្នុងដំណើរការស្តារឡើងវិញ និងអភិវឌ្ឍន៍។
សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥៖ ជំនះការលំបាកដើម្បីរក្សាអត្រាកំណើន
ក្នុងរយៈពេល ១១ ខែកន្លងមកនេះ សេដ្ឋកិច្ចវៀតណាមបានកត់ត្រាចំណុចភ្លឺជាច្រើនដែលលេចធ្លោ ដែលបង្កើតរូបភាពវិជ្ជមាននៅក្នុងបរិបទពោរពេញដោយការលំបាក ដូចជា៖ គ្រោះមហន្តរាយធម្មជាតិក្នុងស្រុក ពាណិជ្ជកម្មសកលជាប់គាំង មានវិធានការការពារថ្មី...។ យ៉ាងណាមិញ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីបានឈានដល់ជាង ៨% ដែលជួយឱ្យផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៩ ខែដំបូងកើនឡើងប្រហែល ៧,៨% នាំវៀតណាមស្ថិតក្នុងក្រុមសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ី។ លទ្ធផលនេះគឺជាកម្លាំងជំរុញដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមដើម្បីចូលឆ្នាំបន្ទាប់ ជាមួយនឹងផ្នត់គំនិតសកម្ម និងមានទំនុកចិត្ត  បន្តរក្សាសន្ទុះកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
TAG
VOV/VOVworld

More