ស៊ីរីចំពោះមុខយីហោអាវុធគីមី
22/08/2013 09:00
VOV-ក្រោយការចរចារជាច្រើនលើកច្រើនសារនោះមក រដ្ឋអំណាចរបស់ប្រធានាធិបតី Bashar al-Assad ក៏បាន យល់ព្រមអនុញ្ញាត្តិឲ្យអធិការអង្គការអន្តរជាតិមកស៊ើប អង្កេតនៅកន្លែងចំនួន៣ ដែលជាប់សង្ស័យគឺធ្លាប់បានប្រើប្រាស់អាវុធគីមី។ គោលដៅនៃការស៊ើបអង្កេតត្រឹមតែសន្និដ្ឋានថា អាវុធគីមីត្រូវបានប្រើប្រាស់ នៅស៊ីរីដែររឺទេ

VOV-ក្រោយការចរចារជាច្រើនលើកច្រើនសារនោះមក រដ្ឋអំណាចរបស់ប្រធានាធិបតី Bashar al-Assad ក៏បានយល់ព្រមអនុញ្ញាត្តិឲ្យអធិការ អង្គការអន្តរជាតិមកស៊ើប អង្កេតនៅកន្លែងចំនួន៣ ដែលជាប់សង្ស័យគឺធ្លាប់បានប្រើប្រាស់អាវុធគីមី។ គោល ដៅនៃការស៊ើបអង្កេតត្រឹមតែសន្និដ្ឋានថា អាវុធគីមីត្រូវបានប្រើប្រាស់នៅស៊ីរីដែររឺទេ និងគ្មានគោលដៅស្វែងរកអ្នកណាដែលបានប្រើប្រាស់វាឡើយ។ ប៉ុន្តែអ្វីៗដែលប្រ ព្រឹត្តទៅនៅស៊ីរីក្នុងរយៈពេល២ថ្ងៃកន្លងមកបានធ្វើឲ្យសាធារណៈមតិព្រួយបារម្មណ៍ ថា មានអានុភាពប្រើប្រាស់ឧបាយកលអាវុធគីមីដោយចេតនាដើម្បីជ្រៀតជ្រែកស៊ី ជម្រៅជាងចូលក្នុងប្រទេសមជ្ឈឹមបូព៌ានេះតែប៉ុណ្ណោះទេ។ ក្រុមអធិការអង្គការសហប្រជាជាតិក្រោមការដឹកនាំរបស់អ្នកជំនាញការស៊ុយ អែត Aake Sellstroem បានទៅកាន់រដ្ឋធានី Damacus របស់ស៊ីរីនាថ្ងៃទី១៨សីហា ជាមួយការប្រកាសថានឹងដំណើរការស៊ើបដោយឯករាជ្យនិងសមភាព។ តាមផែន ការបណ្ដាអធិការនឹងមកស៊ើបអង្កេតនៅកន្លែងចំនួន៣។ ដើមដំបូងគឺ Khan A-al- Assal ជាកន្លែងដែលរដ្ឋាភិបាលស៊ីរីចោទប្រកាន់កំលាំងប៉ះបោរប្រើប្រាស់អាវុធគីមី ដែលធ្វើឲ្យមនុស្សចំនួន២៦នាក់ត្រូវស្លាប់នាថ្ងៃទី១៩មិនា។ ក្នុងពេលនោះភាគីប្រ ឆាំងបានចាត់ទុកថា រដ្ឋាភិបាលបានអនុវត្តការវាយប្រហារ។ កន្លែងស៊ើបអង្កេត ចំនួន២ទៀតមិនទាន់បានអង្គការសហប្រជាជាតិឲ្យដឹងនៅឡើយទេ។ រូបភាពត្រូវបានចាត់ទុកថាជាជនរងគ្រោះដោយអាវុធ ជាតិគីមីនៅស៊ីរី (រូបថតៈimes.co.uk ) ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ អង្គការនេះទទួលបានរបាយការណ៍ចំនួន១៣ ភាគច្រើនមកពីអង់គ្លេស៍បារាំងនិងអាមេរិកអំពីករណីប្រើប្រាស់អាវុធគីមីនៅស៊ីរី។បារាំងបានអះអាងយ៉ាងពិតប្រាកដ ថា ឧស្ម័ន Sarin ត្រូវបានប្រើប្រាស់ជាច្រើនលើកនិងក្នុងក្របខ័ណ្ឌដំបន់នៅស៊ីរី។ ក្នុងពេលនោះវិមានសចោទប្រកាន់សង្ស័យរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធនេះ។ វ៉ាស៊ីនតោនធ្លាប់គំរាមកំហែងថា ប្រសិនបើរដ្ឋអំណាចស៊ីរីប្រើប្រាស់អាវុធគីមីនឹង ជាសកម្មភាពហួសកំរិតនិងបង្ខំសហគមន៍អន្តរជាតិត្រូវដំណើរការជ្រៀតជ្រែក យោធា។ ទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិកបានប៉ាន់ស្មានថា ស៊ីរីអាចមានកម្ម សិទ្ធិអាវុធគីមីរាប់រយលីតនិងជាប្រចាំឆ្នាំបានផលិតជាតិគីមីពុលរាប់រយតោន ជាឃ្លាំងអាវុធដែលត្រូវបានចាត់ទុកធំបំផុតនៅមជ្ឈឹមបូព៌ា។ ឆ្លើយតបនឹងការចោទប្រកាន់ពោលខាងលើ ក្រសួងការបរទេសស៊ីរីបានអះ អាងថា បណ្ដាឃ្លាំងអាវុធប្រល័យលោករឺអាវុធណាមួយដែលត្រូវហាមឃាត់ដែលស៊ីរីកំពុងមានកម្មសិទ្ធិនឹងគ្មានពេលណាបានប្រើប្រាស់ដើម្បីប្រឆាំងនឹងជន ស៊ីវិលឡើយ ទោះបីជាវិបត្តិកំពុងឡើងជណ្ដើរក្តី។ បណ្ដាអាវុធប្រល័យលោកនេះនឹងត្រឹមតែបានប្រើប្រាស់ដោយការត្រួតពិនិត្យក្នុងករណីដែលស៊ិរីត្រូវវាយប្រហារ ពីខាងក្រៅ។ ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ Bashar Ja’afari ក៏បានចាត់ទុកថាដែរ ការបង្ហាញព័ត៌មានថាប្រទេសនេះប្រើប្រាស់អាវុធគីមីនៅស៊ីរីសំដៅបំរើគំនិតនយោបាយដោយឡែក។ យល់ព្រមជាមួយទស្សនៈនេះ រុស្ស៊ីក៏បានចោទប្រកាន់ប្រទេសលោកខាងលិចកំពុងលើកឡើងបញ្ហាអាវុធគីមីនៅស៊ីរីដោយ ចេតនា ទន្ទឹមនឹងនោះរំលឹកថាពិភពលោកធ្លាប់បានឃើញការជ្រៀតជ្រែកនៅអ៊ីរ៉ាក់ ដោយសារអាវុធប្រល័យលោក ប៉ុន្តែចុងក្រោយគឺត្រឹមតែជាការនិយាយភូតភរទាំង ស្រុង។ ទិដ្ឋភាពនៃការវាយប្រហា១នៅស៊ីរី (រូបថតៈ AFP/TTXVN) ) ពេលដែលការពិតអំពីរឿងរ៉ាវអាវុធនុយក្លេអ៉ែរនៅស៊ីរីមិនទាន់ច្បាស់ លាស់ ប៉ុន្តែបណ្តាប្រទេសលោកខាងលិចបានចាត់ទុកថា នេះជាលេស១ដើម្បីលុបចោល បទហ៊ុំព័ទ្ធអាវុធចំពោះកងកម្លាំងប្រឆាំងនៅស៊ីរី។ ហើយលើកនេះ ក្រោយពី ២ថ្ងៃ បន្ទាប់ពីក្រុមអ្នកអធិការ របស់អ.ស.ប មក ដល់ស៊ីរី សកម្មជនប្រឆាំងនៅស៊ីរីបានផ្សាយរូប ភាពមនុស្សស្លាប់នៅជាយទីក្រុង Damascus លើបញ្តាញអ៊ីនធីណែត ព្រមទាំងនិយាយថា នេះជាជន រងគ្រោះថ្មីបំ ផុតនៃបណ្តាការវាយប្រហាដោយអាវុធជាតិគីមីរបស់កម្លាំងរដ្ឋាភិបាលនាយប់ថ្ងៃ ទី២០សីហា។ សម្ព័ន្ធជាតិស៊ីរី (SNC)បានអំពាវនាវឲ្យក្រុម ប្រឹក្សាសន្តិសុខអ.ស.ប បើកកិច្ចប្រជុំជាបន្ទាន់មួយរំពេក។ ក្នុងប្រតិកម្ម១ រដ្ឋមន្រ្តី ការបរទេសអង់គ្លេស William Hague សង្ឃឹមថា រាល់ការវាយប្រហារដោយអាវុធជាតិគីមីនៅស៊ីរីនឹងជា ការព្រមានចំពោះជនគាំទ្រប្រធានាធិបតី Bashar al-Assad។ ប្រធានាធិបតីបារំាង លោក Francois Hollande ក៏អំពាវនាវឲ្យអធិការ របស់អ.ស.ប ទៅកាន់តំបន់ កើតមានឡើងការវាយប្រហារ។ ក្នុងពេលនោះ កងទ័ពស៊ីរីបានបដិសេធការ ចោទប្រកាន់ពោលខាងលើ។ សង្គ្រាមស៊ីវិលនៅស៊ីរីផ្ទុះឡើង បណ្តាលឲ្យមនុស្សរាប់ម៉ីននាក់ស្លាប់ និង មនុស្សជិត២លានអ្នកត្រូវចាកចេញពីប្រទេសរបស់ខ្លួន។ ក្នុងពេលដែល ការ ខំប្រឹងប្រែងទាំងអស់សំដៅសម្រុះសម្រួលកំពុងទល់ច្រកនោះ ការឆ្លៀតយក ឱកាសចោទប្រកាន់ការប្រើប្រាស់អាវុធជាតិគីមី ធ្វើឲ្យស្ថានភាពនៅស៊ីរីកាន់តែ ស្មុគស្មាញ និងជាសកម្មភាពដុតឆះការខំប្រឹងប្រែងសន្តិភាពទាំងឡាយ៕
Related








