VOV WorldVOV World
សម្លេងវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍប្រទេសជាតិ
06/09/2022 08:52
(VOVWORLD) - នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ វិទ្យុសម្លេងវៀតណាម (VOV) បានចាប់បដិសន្ធិជាផ្លូវការជាមួយនឹងការផ្សាយជាលើកដំបូង ជាភាសាវៀត ណាម អង់គ្លេស និងបារាំង។ ចាប់តាំងពីពេលនោះមក សម្លេងសុចរិតរបស់ប្រជាជនវៀតណាម របស់ប្រទេសវៀតណាមមួយឯករាជ្យ និងមានប្រាថ្នាចង់បានសន្តិភាព និងសេរីភាព ត្រូវបានបញ្ជូនទៅកាន់ជនរួមជាតិក្នុងប្រទេស ទៅកាន់មិត្តភក្តិ និងប្រជាជនជុំវិញពិភពលោក។ ហើយចាប់តាំងពីពេលនោះមក វិទ្យុសម្លេងវៀតណាមមានការច្នៃប្រឌិត និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដោយរួមដំណើរជាមួយប្រទេសជាតិឆ្លងកាត់រាល់កំណាត់ផ្លូវជាប្រវត្តិសាស្ត្រ និងពោរពេញទៅដោយវីរភាពផងដែរ។
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក  Do Tien Sy (រូបថត៖ MediaVOV5) ចាប់ពីចុងខែសីហាឆ្នាំ ១៩៤៥ តាមផ្លូវពីតំបន់ Viet Bac ទៅកាន់ទីក្រុងហាណូយ លោកប្រធានហូជីមិញបានមានប្រសាសន៍ថា បន្ទាប់ពីដណ្តើមបានរដ្ឋអំណាច និងបង្កើតរដ្ឋាភិបាលថ្មី  ការងារសំខាន់មួយក្នុងចំណោមការងារសំខាន់ៗដំបូងគឺត្រូវបង្កើតស្ថានីយ៍វិទ្យុជាតិ។ ក្រោមការដឹកនាំ និងការណែនាំជាប្រចាំរបស់លោកប្រធានហូជីមិញ វិទ្យុសម្លេងវៀតណមបានផ្សព្វផ្សាយនូវកិច្ចការសំខាន់ៗ និងចាំបាច់។