សម្រេចការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម - សញ្ញាសម្គាល់នៃគោលនយោបាយសង្គមដ៏ឆ្នើម
26/08/2025 10:24
(VOVWORLD) - វៀតណាមបានសម្រេចជាស្ថាពរនូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស ក្រោយរយៈពេលជាង ១០ ខែ ចាប់តាំងពីនាយក រដ្ឋមន្ត្រីបំផុសចលនាប្រឡងប្រណាំងរយៈពេល ៤៥០ ថ្ងៃទាំងយប់ ដោយមានប្រធាន បទ "ដំបូលផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិរបស់ខ្ញុំ" (ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤)។ នេះគឺជាលទ្ធផលនៃការចូលរួមយ៉ាងខ្លាំងក្លានៃប្រព័ន្ធនយោបាយទាំងមូល និង ប្រជាជនទូទាំងប្រទេស ដោយបានអនុវត្តន៍ជាឯកច្ឆ័ន្ទនូវកម្មវិធីលុបបំបាត់ផ្ទះបណ្តោះ អាសន្ន និងផ្ទះទ្រុឌទ្រោមដោយស្មារតីទទួលខុសត្រូវ និងមនុស្សធម៌ដ៏ជ្រាលជ្រៅ។ នេះជាសញ្ញាសម្គាល់នៃគោលនយោបាយសង្គមដ៏ឆ្នើមរបស់បក្សនិងរដ្ឋ ដែលបំភ្លឺឡើងជំនឿជាក់ សេចក្ដីសប្បុរស និងកម្លាំងពលំនៃសាមគ្គីភាពជាតិ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថា បំផុសចលនាប្រឡងប្រណាំង "លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម" លើទូទាំងប្រទេសត្រឹមឆ្នាំ ២០២៥ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤។ (រូបថត៖ VGP/Nhat Bac)
Related







