សន្តិសុខនៅអាហ្វហ្កានីស្ថាន៖ប្រឡោះពិបាកបំពេញ
09/10/2012 08:30
ការព្រួយបារម្មណ៍អំពីសន្តិសុខនៅអាហ្វហ្កានីស្ថានជា និច្ចកាលជាបញ្ហាព្រួយបារម្មណ៍ចំពោះសហគមន៍អន្តជាតិ គិតទាំងពេលកងទ័ពអាមេរិកនិងកំលាំងឧបត្ថម្ភសន្តិសុខ អន្តជាតិ(ISAF)កំពុងមានវត្តមាននៅទីនេះ។ពេលដែល កងទ័ពចម្រុះនៃអង្គការNATO គ្រោងដកចេញអស់ពីអាហ្វហ្កានីស្ថាននោះបញ្ហានេះ កាន់តែក្លាយទៅជាក្តៅគគុកពិសេសគឺនាពេលថ្មីៗនេះការផ្ទុះគ្រាប់បែកនិងការវាយ ប្រហាភេរកម្មធ្វើឡើងដោយពួកឧទ្ទាម Taliban និងពូកភេរវករ Al-Qaeda កើនឡើងជា បន្តបន្ទាប់។

ទាហានអាមេរិកនៅអាហ្វហ្កានីស្ថាន(រូបថត Internet) Vovworld-មិនចៃដន្យទេពេលដែលថ្ងៃទី៨តុលា ក្រុមស្រាវជ្រាវអំពីភេរកម្មអន្តជាតិ (JCG)បានប្រកាសរបាការណ៍ដោយមានចំណងជើងថា៖” អាហ្វហ្កានីស្ថាន-កំណាត់ ផ្លូវពេញទៅដោយការលំបាកសាកល្បងដើម្បីឈានទៅដល់ដំណាក់កាលផ្តេប្តូរ ២០១៤ “បាននាំចេញការពិនិត្យថា៖រដ្ឋាភិបាល Kabul មានគ្រោះអាសន្នរំសាយ ក្រោយពី NATOដកកងទ័ពចេញអស់ពីអាហ្វហ្កានីស្ថាននាឆ្នាំ២០១៤។មុននោះថ្ងៃ ទី៧តុលាមជ្ឈមណ្ឌលស្រាវជ្រាវអន្តជាតិ Carnegie ក៍បានព្រមានថា៖ Talibanអាច វិលត្រឡប់មកកាន់អំណាចក្រោយឆ្នាំ២០១៤។ពីការពិតជាក់ស្តែងនេះបណ្តាអ្នកស្រាវ ជ្រាវនិងអ្នកវិភាគបាននាំចេញសេចក្តីសន្និដ្ឋានដូចពោលខាងលើ។ ដំបូងបង្អស់អំពីបញ្ហាសន្តិសុខ។នា ថ្ងៃទី៨តុលាមានហោចណាស់នាយទាហាន អាហ្វហ្កានីស្ថានចំនួន២នាក់ត្រូវស្លាប់និង៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយ ប្រហារនៅខេត្ត Helman Fareed Ahmed នៅភាគខាងត្បូងនៃប្រទេសនេះ។មុននោះ ការផ្ទុះគ្រាប់បែកអត្តឃាត១តម្រង់ទៅលើក្រុមយាមល្បាតរួមរបស់NATO និង អាហ្វហ្កានីស្ថាននៅទីក្រុង Khost ភាគខាងកើតអាហ្វហ្កានីស្ថានបានធ្វើឲ្យមនុស្សតិច បំផុត១៣នាក់ត្រូវស្លាប់និង៤០នាក់ផ្សេងទៀតរងរបួស។ដូច្នេះចំនួនទាហានអាមេរិក ដែលត្រូវស្លាប់ក្នុងការវាយប្រហារនានាឡើងដល់២ពាន់នាក់។ទន្ទឹមនឹងការវាយប្រហារ របស់ពូកឧទ្ទាមនោះទាហានអាមេរិកនិយាយដោយឡែកនិងកំលាំងចម្រុះនៅអាហ្វហ្កា នីស្ថាននិយាយរួមនៅកំពុងប្រឈមមុខខនិងរលក វាយប្រហារផ្ទៃក្នុងទៀតផង។ប្រការ មានន៍យថា៖បណ្តាកំលាំងសន្តសុខរបស់អាហ្វហ្កានីស្ថានដូចជាកងទ័ពនិងប៉ូលីស្ត ដំណើរការវាយប្រហារទៅលើទាហានអាមេរិក។តាមតួលេខស្ថិតិថាតាំងពីពេល សង្រ្គាមនេះផ្ទុះឡើង( ថ្ងៃទី៧តុលា២០០១មក)បានមានទាហានអាមេរិកជាង២ពាន់ នាក់ និងទាហាននៃកំលាំងចម្រុះប្រមាណ១ពាន់៨រយនាក់ត្រូវស្លាប់នៅអាហ្វហ្កា- នីស្ថាន។លើវិស័យសេដ្ឋកិច្ចនិងសង្គមនោះ អាហ្វហ្កានីស្ថានកំពុងឈានទៅដល់វគ្គបោះ ឆ្នោតថ្មី១បន្ទាប់ពីការ បោះឆ្នោតប្រធានាធិបតីនិងរដ្ឋសាភាដែលបង្កការជជែកជាច្រើននា ឆ្នាំ២០០៩និង២០១០។ ចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះក្រោយរយះពេលជាង១០ឆ្នាំអាមេរិកនិងលោក ខាងលិចឈានចូលវាយផ្តួលរំលំរបបTaliban នៅអាហ្វហ្កានីស្ថាន ជីវភាពរស់នៅរបស់ គេអាក្រក់ទៅពី១ថ្ងៃទៅ១ថ្ងៃ។ក្នុងការស្រាវជ្រាវនាពេលថ្មីៗនេះ ធនាគារពិភពលោក បានព្យាករណ៍ថាថវិការរដ្ឋជារៀងរាល់ឆ្នាំរបស់អាហ្វហ្កានីស្ថាននិងខ្វះប្រមាណ៧ពាន់ លានដុល្លារអាមេរិក។ រូបថតInternet សង្រ្គាមនៅអាហ្វហ្កានីស្ថានប្រហែលជាគ្មានទីបញ្ចប់នៅឡើយ។ប៉ុន្តែប្រការនេះមិន ទាន់ត្រូវបានថ្នាក់ដឹកនាំ NATO ទទួលស្គាល់ទេតែគេនៅអះអាងថា៖កងទ័ពអាហ្វហ្កា-នីស្ថាននៅខ្លាំងដើម្បីប្រឆាំងនឹងការក្រោកឈឡើងនានាបាន។ការពិតជាក់ស្តែងនេះ បានអធិប្បាយឲ្យហេតុផលនៅអាហ្វហ្កានីស្ថាននាបច្ចុប្បន្ននេះ៕
Related








