VOV WorldVOV World
សញ្ញាសម្គាល់ក្នុងទំនាក់ទំនងវៀតណាម-អង់គ្លេស
05/05/2023 09:00
(VOVWORLD) - តបតាមការអញ្ជើញរបស់ព្រះរាជវង្សានុវង្សនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះ មហាក្សត្រអង់គ្លេសព្រះអង្គ Charles III នៅថ្ងៃទី ៦ ឧសភានៅរាជធានីឡុងដ៍។ ដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋគឺជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ដែលមានអត្ថន័យដ៏សែនសំខាន់ បង្ហាញពីការគោរពរបស់វៀតណាមចំពោះព្រះរាជវង្សានុវង្សអង់គ្លេស និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចេញដំណើរបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស។ (រូបថត៖ TTXVN) នេះជាដំណើរទស្សនកិច្ចលើកទី២ នៅចក្រភពអង់គ្លេសរបស់ប្រធានរដ្ឋវៀតណាមមួយរូប ក្រោយរយៈពេលជិតពីរទសវត្សរ៍ ក្នុងបរិបទដែលទំនាក់ទំនងរវាងវៀតណាម និងអង់គ្លេសស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរបំផុតតាំងពីមុនមក។ ជាពិសេសនៅឆ្នាំនេះ ប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣) ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។