សញ្ញាសម្គាល់ថ្មីនៅលើផ្លូរកសាងខ្សែបន្ទាត់ព្រំដែនគោកវៀតណាម- កម្ពុជាប្រកបដោយ សន្តិផាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
07/10/2019 03:00
(VOVWORLD) -វៀតណាម និងកម្ពុជាទើបនឹងបានចុះហត្ថលេខាជាផ្លូវការលើឯកសារច្បាប់ចំនួន ២ ដើម្បីដោះស្រាយបញ្ហាបោះបង្គោលព្រំដែន។ នេះត្រូវបានចាត់ទុក ជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ បង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីប្រទេសទាំងពីរឈានទៅការឯកភាពគ្នា ១០០% អំពីការងាខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយរួមចំណែកក្នុងការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ (រូបថត៖ Chinhphu.vn) វៀតណាម និងកម្ពុជាមានផ្លូវព្រំដែនរួម ដោយមានប្រវែងប្រមាណជាង ១២០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ១០ របស់វៀតណាម និងខេត្តចំនួន ៩ របស់កម្ពុជា។ ក្នុងរយៈពេលជិតពាក់កណ្ដាលសតវត្សរ៍នេះ វៀតណាម និងកម្ពុជាបានអនុវត្តន៍ការចចារជាច្រើនលើក ចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ជាច្រើន ដើម្បីកត់ស្គាល់នូវសមិទ្ធិផលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេស ទាំងពីរ។
Related








