សញ្ញាសម្គាល់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
06/04/2023 07:09
(VOVWORLD) - នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចចិត្តអបអរសាទរខួបលើកទី ៧៥ នៃសេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស (UDHR) និងខួបលើកទី ៣០ នៃសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងវីយែន (VDPA) ដោយវៀតណាមផ្តួចផ្តើមគំនិតចងក្រង។ នេះជាសញ្ញាសម្គាល់ដ៏សំខាន់របស់វៀតណាមក្នុងសម័យប្រជុំដំបូងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥។ ការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះល្បិចកលមូលបង្កាច់ លើបញ្ហាសិទ្ធិមនុស្សនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) សេចក្តីសម្រេចចិត្តអបអរសាទរខួបលើកទី ៧៥ នៃសេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស និងខួបលើកទី ៣០ នៃសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងវីយែន គឺជាគំនិតផ្តួចផ្តើមរបស់វៀតណាម ហើយបានឧបនាយករដ្ឋមន្ត្រី Tran Luu Quang លើកឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់ បើកកិច្ចប្រជុំលើកទី ៥២ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីសម្រេចចិត្តនេះមានគោលបំណងបញ្ជាក់ឡើងវិញ និងពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមទាំងសកម្មភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងគុណតម្លៃនៃឯកសារសំខាន់ៗ ចំនួនពីរដែលបានរៀបរាប់ខាងលើ ព្រមទាំងការប្តេជ្ញាចិត្តរួមរបស់ សហគមន៍អន្តរជាតិអំពីសិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់គ្នា។
Related








