ស្រុះចិត្តគំនិតគ្នា អនុវត្តន៍ជាក់ស្ដែងគោលដៅអភិវឌ្ឍន៍
12/04/2021 09:50
(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបបានសុក្រិត ក្រោយពីរដ្ឋសភានីតិកាលទី ១៤ បានផ្ដល់សច្ចាប័នលើសមាជិក សមាជិការ ដោយគួបផ្សំគ្នារវាងការស្នងបទពិសោធន៍ និងការផ្លាស់ប្ដូរថ្មី។ នេះគឺជាតម្រូវការចាំបាច់ ដើម្បីដឹកនាំប្រទេសជាតិអនុវត្តន៍គោលដៅខិតខំប្រឹងប្រែងដល់ពាក់កណ្ដាល សតវត្សរ៍ទី ២១ នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់ តាមទិសសង្គមនិយមផងដែរ។
សកម្មភាពបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំ (រូបថត៖ TTXVN) សមាជិក សមាជិការថ្មីនៅក្នុងគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាមសុទ្ធតែមានបទពិសោធន៍ការងារយ៉ាងកម្រាស់ ហើយធ្លាប់កាន់តំណែងដ៏សំខាន់ៗជាច្រើននៅតាមខេត្ត ក្រុង ឬក្រសួង ស្ថាប័ន ដោយបានបន្យល់ទុកនូវសញ្ញាសម្គាល់ជាច្រើននៅក្នុងតំណែងនីមួយ។
Related








