VOV WorldVOV World
ស្ថិរភាពដ៍ស្តួចស្តើងនៅម៉ាលី
29/01/2013 09:20
ថ្ងៃទី២៨មករាប្រធានាធិបតីបារាំងលោកFrancois Holland បានប្រកាសថា៖កងទ័ពម៉ាលីដោយមានការឧបត្ថម្ភរបស់ ទាហានបារាំងជិត៣ពាន់នាក់បានទទួលជ័យជំនះក្នុង យុទ្ឋនាការយោធាដណ្តើមសិទ្ឋិកាន់កាប់នៅប្រទេសម៉ាលី ឡើងវិញ។ជ័យជំនះនេះជាការរង់ចាំរបស់ជនម៉ាលីជាច្រើននាក់ប៉ុន្តែការសាកល្បង ជាច្រើនក៍បានចោទឡើងផងដែរ។
ស្ថិរភាពដ៍ស្តួចស្តើងនៅម៉ាលី
​​​​​​​​​                         កងទ័ពម៉ាលី(រូបថត​Internet) Vovworld-រួមជាមួយសេចក្តីប្រកាសរបស់ លោកFrancois Hollandស្តីពីជ័យជំនះ របស់កងទ័ពម៉ាលី ​បារាំងនៅទីក្រុង Timbuktu និងការដែលជនម៉ាលីរាប់រយនាក់ ស្វគមកំលាំងចម្រុះបារាំងម៉ាលីឈានចូលទីក្រុងនេះបានសរឲ្យឃើញនូវបំណង សន្តិភាពរបស់ប្រជាជននៃប្រទេសនេះ។មុននោះនាថ្ងៃទី២៦មករាកងកំលាំង នាំមុខដោយបារាំងក៍ដណ្តើមបានទីក្រុង​Gao ជីទីក្រុងធំបំផុតនៅភាគខាងជើងម៉ាលី។ នេះត្រូវបាន​ចាត់ទុកជាជ័យជំនះសំខាន់តាំងពីពេលយុទ្ឋនាការយោធាដេញពួកឧទ្ទាម ចេញផុតពីតំបន់នេះចាប់ផ្តើមនាថ្ងៃទី១១មករា។ទន្ទឹមនឹងសេចក្តីប្រកាសពោលខាង លើ ប្រធានាធិបតីបារាំងលោកFrancois Hollandបានអះអាងថេមទៀតថា៖ការផ្តល់ មកស្ថិរភាពសំរាប់ម៉ាលីជាកាតព្វកិច្ចរប​ស់បារាំង។ប៉ុន្តែនេះជាគោលដៅពិបាកអនុវ​ត្ត ពេលដែលនៅម៉ាលីមានបញ្ហាជាច្រើនត្រូវដោះស្រាយ។នោះគឺការដណ្តើមបានទីក្រុង សំខាន់ៗនៅភាគខាងជើងបង្ខំឲ្យពួកឧទ្ទាមផ្ទេរសកម្មភាពទៅដំបន់ភ្នំដាច់ស្រយ៉ាល តែប៉ុណ្ណោះ។ក្នុងពេលនោះកំលាំងឥស្លាមនិយមនៅម៉ាលីជានិច្ចកាលទទួលបានខ្ទង់ ប្រាក់ធំធេងពីអង្គការជួញដូរមនុស្សឬជួញដូរគ្រឿងញៀនឆ្លងដែនម៉្យាងទៀតស្តានភាព នយោបាយសង្គមក៍ជាកត្តាជះឥទ្ឋីពលដល់ស្ថិរភាពនៅម៉ាលីផងដែរ។ ​​​​​​​​                            កងទ័ព ​បារាំង(រូបថត​Internet) លើវស័យនយោបាយប្រទេសនេះគ្មានប្រធានាធិបតីកាលពីខែមិនាឆ្នាំ២០១២និងគ្មាន នាយករដ្ឋមន្រ្តីកាលពីខែធ្នូ២០១២មកនេះជាលក្ខណះងាយស្រួលសំរាប់ពួកភេរករនិង ក្រុមឧក្រិដជនបង្កើនសកម្មភាពអំពីភូមិសាស្រ្តម៉ាលីជាប្រទេស១ដែលមានព្រំដែនជាប់ នឹងប្រទេសផ្សេងចំនួន៧ដោយហេតុនេះសភាពការណ៍សន្តិសុខតាមព្រំដែនមិនអាច ត្រួតពិនិត្យឲ្យអស់បានឡើយ។ក្នុងសភាពការណ៍នោះគ្រោះអាសន្នពួកឧទ្ទាមវិលត្រឡប់មកជាគ្រោះអាសន្នងាយកើត មានឡើង។ក្នុងសន្និសីទកំពូលសហភាពអាហ្រ្វ៊ិកនៅEthiopia នាថ្ងៃទី២៨និងទី២៩មករា ប្រធានប្លុកនេះលោក HailemariamDesalegn  នាយករដ្ឋមន្រ្តី Ethiopiaអោដឹងថា៖សហភាព អាហ្រ្វ៊ិកនិថជួយជាប្រាក់ចំនួន៥០លានដុល្លារអាមេរិកឲ្យយុទ្ឋនាការយោធានៅម៉ាលី។ក្នុងពេលនោះតាមអគ្គលេខាធិការអ.ស.បលោកBan Ki Moon ថា៖ក្រុមប្រឹក្សាសន្តិសុខ អ.ស.បកំពុងពិនិត្យមើលការជួយឧបត្ថម្ភជាភស្តុភាសំរាប់បណ្តាប្រទេសនៅទ្វីបអាហ្រ្វ៊ិក។ ក្រោយរយះពេលជាង២សប្តាហ៍ដំណើការយុទ្ឋនាការយោធាបារាំងទទួលបានគោលដៅ គឺដណ្តើមបានសិទ្ឋិត្រួតត្រានៅផាគខាងជើងម៉ាលី។ប៉ុន្តែសមិទ្ឋផលនេះនៅបង្កប់ហានិភ័យ ជាច្រើននិង ស្ថិរភាព នៅម៉ាលីគឺស្តួចស្តើងណា់ស់៕