ដំណើរទស្សនកិច្ចពោរពេញទៅដោយបំណងប្រាថ្នា
26/02/2013 07:35
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerryកំពុងមាន ដំណើរទស្សនកិច្ចនៅប្រទេស អឺរ៉ុប និងបណ្តាប្រទេស មជ្ឈឹមបូពា៏ ចំនួន៩។ដំណើរទស្សនកិច្ចនេះរបស់លោក John Kerryត្រូវបានចាត់ទុកជាសញ្ញាដែលសរឲ្យឃើញ ការយកចិត្តទុកដាក់របស់អាមេរិកដល់ អឺរ៉ុបព្រមទាំងអះអាងនូវតួនាទីសកម្មរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនៅមជ្ឈឹមបូពា៏។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Jonh Kerryកំពុងមានដំណើរទស្សនកិច្ច នៅប្រទេស អឺរ៉ុប និងបណ្តាប្រទេសមជ្ឈឹមបូពា៏ (រូបថតInternet) Vovworld-លោកJohn Kerryទៅកាន់អង់ក្លេសនាថ្ងៃទី២៤កុម្ភះចាប់ផ្តើមឲ្យដំណើរ ទស្សនកិច្ចនៅប្រទេស អឺរ៉ុប និងបណ្តាប្រទេសមជ្ឈឹមបូពា៏ ចំនួន៩ក្នុងរយះពេល ១១ថ្ងៃរួមមានអង់ក្លេស-បារាំង-អ៊ីតាលី-ទួរគី-អេហ្យ៊ីបអារ៉ាប់បីសាអ៊ូឌិត-អេមីរ៉ាត អារ៉ាប់រួម(UAE)និងកាតា។ ដំណើរទស្សនកិច្ចនេះរបស់លោកJohn Kerryគឺសំដៅ អនុវត្តគោលនយោបាយការទូតថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama ក្នុងអាណត្តិទី២គឺផ្តល់អាទិភាពដល់ការរក្សារទំនាក់ទំនងមាំមូនជាមួយសម្ព័ន្ឋមិត្ត ចម្បងនៅ ទ្វីបអឺរ៉ុបព្រមទាំងកែលំអទំនាក់ទំនងជាមួយ ណ្តាប្រទេសអារ៉ាប់ ។ ភ័ស្តុតាងគឺក្នុងជំនួបរវាងលោកJohn Kerryជាមួយនាយករដ្ឋមន្រ្តីអង់ក្លេសលោក David Cameronនិងសមភាគី WilliamHagueនាថ្ងៃទី២៥កុម្ភះក្រៅពីបញ្ហាដកទ័ពចេញ ពី អាហ្វហ្កានីស្ថាននោះវ៉ាស៊ីនតោននៅចងស្វែងយល់ការបោះប្រជាមតិរបស់ក្រុងឡុង អំពីការដែលដកខ្លួនចេញពីEUដែរឬទេ។ក្នុងសារដើមខែនេះ លោក Barack Obama បានសំដែងច្បាស់នូវការយកចិត្តទុកដាក់ដល់ទំនាក់ទំនងអន្តរមហាសមុទ្រAtlantic និងទំនាក់ទំនងដៃគូវិនិយោគទៀតផង។ដោយហេតុនេះពេលទៅកាន់Berlin(អាល្លឺម៉ង) ប៉ារីស(បារាំង) រដ្ឋមន្រ្តីការបរទេសអាមេរិកលោកJohn Kerryក៍នឹងពិភាក្សាជាមួយថ្នាក់ ដឹកនាំនៃបណ្តាប្រទេសនេះអំពីការបង្កើនកិច្ចសហប្រតិបត្តិការ អន្តរមហាសមុទ្រ Atlanticផងដែរ។ លោក John Kerryជួយចរចារជាមួយនាយករដ្ឋមន្រ្តីអង់ក្លេសលោក David Cameron (រូបថតInternet) ប៉ុន្ទែបញ្ហាសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសអាមេរិកតាមរយះដំណើរ ទស្សនកិច្ចនេះគឺជាបញ្ហាមជ្ឈឹមបូពា៏រួមមានសង្រ្គាមស៊ីវិលនៅស៊ីរីបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់និងសន្តិភាពអ៊ីស្រាអែលប៉ាឡេស្ទិន។នៅក្រុង Rome(អ៊ីតាលី)នាថ្ងៃទី២៨ កុម្ភះ លោក John Kerryនឹងចូលរួមសន្និសីទអន្តរជាតិ១ដោយមានការចួលរួមរបស់ ដំណាងស៊ីរីដើម្បីពិភាក្សានិងស្វែងរកដំណោះស្រាយ១ឲ្យវិបត្តិនៅស៊ីរី។កត្តា១ទៀត ក្នុងដំណើរទស្ស-នកិច្ចលើកនេះរបស់លោក JohnKerryគឺបញ្ចុះបញ្ចូលរុស្ស៊ីជាសម្ព័នមិត្ត សំខាន់របស់រដ្ឋអំណាចប្រធានាធិបតី Bashar Al Assad គាំទ្រអាមេរិកក្នុងការដោះស្រាយ វិបត្តិនៅស៊ីរី។ទន្ទឹមនឹងនោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៍ជាការសាកល្បង១ចំពោះ វ៉ាស៊ីតោនផងដែរ។ទៅកាន់ អេហ្យ៊ីបលោក John Kerryពាំនាំសារ១គឺអាមេរិកចងស្វែងរក ការគាំទ្រពីរដ្ឋាភិបាលថ្មីនៃប្រទេសនេះ។នៅ អារ៉ាប់បីសាអ៊ូឌិតUAEនិងកាតាលោក John Kerryនឹងមានបន្ថែមព័ត៏មានដើម្បីទប់ទល់នឹងវិបត្តិនៅស៊ីរី អាហ្វហ្កានីស្ថាន និងដំណើរការ សន្តិភាពនៅមជ្ឈឹមបូពា៏។ គោលដៅក្នុងដំណើរទស្សនិច្ចដំបូងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកបានសរឲ្យឃើញថា៖អាមេរិកបានមានការកែសម្រួលគោលដៅយុទ្ឋសាស្រ្តសំរាប់ដំបន់អាស៊ីប៉ាស៊ីហ្វិក។ការប្រែ ប្រួលក្នុងគោលមាគា៏ការទូតនេះត្រូវបានចាត់ថាសំដៅពង្រឹងតួនាតីកំរិតឥទ្ឋិពលរបស់ អាមេរិកនៅ ទ្វីបអឺរ៉ុបនិងនៅមជ្ឈឹមបូពា៏៕
Related








