VOV WorldVOV World
ដំណើរទស្សនកិច្ចការងារដែលបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី
08/11/2021 08:18
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម ទើបបានបញ្ចប់យ៉ាងល្អប្រសើរនូវដំណើរចូលរួមកិច្ចប្រជុំលើកទី២៦បណ្ដា ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP២៦) នៅអង់គ្លេស; ដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងដំណើរ ទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង ចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី៥ វិច្ឆិកា។ ដំណើរទស្សនកិច្ចទទួលបានលទ្ធផលវិជ្ជមានជាច្រើន ហើយបើកចេញវិស័យសហ ប្រតិបត្តិការពោរពេញទៅដោយយថាទស្សន៍នាពេលខាងមុខ។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VOV) ដំណើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួម COP២៦ មានអត្ថន័យដ៏សំខាន់។ ដំបូងបង្អស់ បានបញ្ជូនសារទៅ កាន់ ពិភពលោកអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការសន្យានានាអំពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។ លើសពីនេះទៅទៀត ដំណើរទស្សនកិច្ចក៏ បានបើកចេញឱកាសសហប្រតិបត្តិការជាក់ស្ដែង ប្រកបដោយផ្លែផ្កាជាមួយអង់គ្លេស បារាំង ដែលជាដៃគូសំខាន់ជួរមុខចំនួន២របស់វៀតណាមនៅអឺរ៉ុប។