VOV WorldVOV World
ដំណើរទស្សនកិច្ចលើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី។
27/06/2013 08:27
VOV-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នា ថ្ងៃទី២៧មិថុនាបាន​ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់ រដ្ឋទៅកាន់ឥណ្ឌូនេស៊ី តាមសេចក្តីអញ្ចើញរបស់​ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Susilo Bambang Yudhoyono។ ដំណើរទស្សនកិច្ចបាន​កត់សម្គាល់របត់សំខាន់ក្នុងកំណាត់ផ្លូវ ជិត៦០ឆ្នាំបង្កើតទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរជាមួយការលើក កំពស់ទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រជាផ្លូវការ បើកចេញដំណាក់កាល ថ្មីសំរាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី។
ដំណើរទស្សនកិច្ចលើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នាថ្ងៃទី២៧មិថុនាបានចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ឥណ្ឌូនេស៊ី (vov.vn)         VOV-វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ ​១៩៥៥ និងក្នុងរយៈពេល១០ឆ្នាំក្រោយនោះ ទំនាក់ទំនងនយោបាយរវាង ប្រទេស​ទាំងពីរបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លេចធ្លោបំផុតគឺទំនាក់ទំនងជិត ស្និទ្ធរវាង​លោកប្រធានហូជីមិញនិងលោកប្រធានាធិបតី Shukarno។         ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិស័យឆ្ពោះ ទៅដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកបានជំរុញ ខ្លាំងក្លាដោយឥតឈប់ឈរ។ ប្រទេសទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ការជួប​សន្ទនា​ជាន់ខ្ពស់។ តាមការវាយតំលៃរបស់សន្និសីទការទូតឥណ្ឌូនេស៊ី (ខែកុម្ភៈឆ្នាំ២០១២) ថា វៀតណាមស្ថិតក្នុងចំណោមប្រទេសដៃគូលើគ្រប់វិស័យ និងដៃគូយុទ្ធសាស្ត្រ ចំនួន១៤ដែលឥណ្ឌូនេស៊ីត្រូវការអាទិភាពអភិវឌ្ឍន៍ទំនាក់ ទំនង។​ រដ្ឋមន្ត្រីការបរទេស​វៀតណាមលោក Pham Binh Minh បានចាត់ទុកថា៖         “ជាមួយរាល់កំរិតនៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីនាបច្ចុប្បន្ន យើង មាន​មូលដ្ឋានដ៏គ្រប់គ្រាន់ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ ថ្មី កំរិត​ដៃគូយុទ្ធសាស្ត្រ។ ​នាបច្ចុប្បន្ន យើងបានកសាងទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ​ជាមួយប្រទេសមួយចំនួន ឥណ្ឌូនេស៊ីជាមួយតួនាទីស្ថានភាពរបស់ ខ្លួនក្នុងដំបន់និងលើឆាកអន្តរជាតិនោះការកសាងដៃគូយុទ្ធសាស្ត្រមួយជាផល ប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ទន្ទឹមនឹងនោះ​ដើម្បី​សន្តិភាព សហប្រតិបត្តិការអភិវឌ្ឍន៍ស្ថិរភាពនៅដំបន់។”         បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានរក្សាជាប្រចាំ។ ប្រទេសទាំង​ ពីរ​ដែលបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពដំណាក់កាល២០១២-២០១៥។ គណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសដែលទើបនឹង​បានបង្កើតឡើងបានប្រជុំជាលើកដំបុងនៅទីក្រុងហាណូយ(ខែកក្កដាឆ្នាំ២០១២) និង​គណៈកម្មាធិការចំរុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្រនិង បច្ចេកទេសបានប្រជុំលើកទី៦នៅឥណ្ឌូនេស៊ី(ខែកញ្ញាឆ្នាំ២០១២)។ កិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរបន្តអភិឌ្ឍន៍ ស្ថិរភាព។​ តំលៃ​ប្រាក់ពាណិជ្ជកម្មទ្វេភាគីមានកំណើនខ្ពស់ពិសេសគឺក្នុងប៉ុន្មាន ឆ្នាំកន្លងមក។ ​ក្នុង​ឆ្នាំ​២០១២ទទួលបានជាង៤ពាន់៦រយលានដុល្លាអាមេរិកនិង ភាគីទាំងពីរខំប្រឹង​ប្រែងទទួលបាន៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៥។ ជា រៀងរាល់ឆ្នាំ​ឥណ្ឌូនេស៊ី​បានផ្គត់ផ្គងឲ្យវៀតណាមអាហារូបករណ៍រយៈពេលខ្លី មធ្យមនិងវែង​រាប់​រយ។ លោក Bambang Tarsanto អគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំ នៅទីក្រុង​ហូជីមិញ​បានឲ្យដឹងថា៖         “បរិមាណនិស្សិតវៀតណាមទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាល​ឥណ្ឌូនេស៊ីបានកើនឡើងបើប្រៀបនឹងបណ្ដាឆ្នាំមុន ពិសេសគឺនៅទីក្រុង​ហូជីមិញ។ ទន្ទឹមនឹងនោះនៅមានសកម្មភាពបង្ហាញស្មារតីជួយឧបត្ថម្ភគ្នាសាមគ្គី​ភាពទៅ វិញទៅមករវាងប្រទេសទាំងពីររបស់ប្រជាជនឥណ្ឌូនេស៊ីលៃទុកឲ្យវៀតណាម តាមរយៈសកម្មភាពសម្បុរសធម៍បរិច្ឆាកឈាមជាដើម។”         ក្នុងក្របខ័ណ្ឌបហុភាគី វៀតណាមនិងឥណ្ឌូនេស៊ីជានិច្ចកាលជាដៃគូទំនុក​ទុកចិត្តក្នុងការរួមគ្នាដោះស្រាយបញ្ហារួមក្នុងដំបន់ ពិសេសគឺបញ្ហាលើសមុទ្រ​ ខាង​កើត។​ភាគីទាំងពីរក៏រួមគ្នាខំប្រឹងប្រែងសំដៅកសាងអាស៊ានមិនត្រឹមតែ ក្លាយទៅជា​យន្តការនយោបាយសេដ្ឋកិច្ចសំខាន់ក្នុងដំបន់អាស៊ី-អាគ្នេយ៍ប៉ុណ្ណោះ ទេ ថែមទាំង​មានតួនាទីនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏ដូចជាលើពិភពលោកទៀត ផង។         ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅកាន់ឥណ្ឌូនេស៊ីសំដៅអះអាងគោលនយោបាយមុនក៏ដូចជាក្រោយ​របស់​វៀតណាមយកចិត្តទុកដាក់បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិ​ការ​លើគ្រប់វិស័យជាមួយឥណ្ឌូនេស៊ី​ដៃគូប្រពៃណីនិងសំខាន់របស់វៀតណាម​ក្នុង​ អាស៊ាននិងដំបន់។​ ដំណើរទស្សនកិច្ចក៏លើកកំរិតទំនាក់ទំនងនៃប្រទេសទាំង​ពីរ​ឡើងដៃគូយុទ្ធសាស្ត្រជាផ្លូវការ ផ្លាស់ប្តូរទិសដៅនាំកិច្ចសហប្រតិបត្តិការនៃ​ប្រទេស​ ទាំងពីរស៊ីជម្រៅ​ផ្លាស់ប្តូរទស្សនៈអំពីបណ្ដាបញ្ហាដំបន់និងអន្តរជាតិដែល​យកចិត្ត ទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើតនិងកិច្ច​សហប្រតិបត្តិ​ការ​ក្នុង អាស៊ានទៀតផង៕

More