ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនៅស្វីសនិងសហព័ន្ធរុស្ស៊ី៖ សារដ៏សំខាន់ដែលជំរុញចំណងមិត្តភាព
03/12/2021 08:48
(VOVWORLD) - នាយប់ថ្ងៃទី២ ខែធ្នូ តាមម៉ោងនៅតំបន់ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងម៉ូស្គូ វិល ត្រឡប់មកប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិ បតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin។ មុនពេលអញ្ជើញទៅកាន់រុស្ស៊ី លោកប្រធានរដ្ឋមានដំណើរទស្សនកិច្ចពោរពេញទៅដោយអត្ថន័យនៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី២៥ដល់ទី២៩ ខែវិច្ឆិកា តាមការអញ្ជើញរបស់ប្រធានាធិបតីស្វីសលោក Guy Parmelin។ នៅប្រទេសនីមួយៗ លោកប្រធានរដ្ឋ Nguyen Xuan Phuc សុទ្ធតែបានបញ្ចេញសារដ៏សំខាន់ៗ ដែលជំរុញចំណងមិត្តភាព ហើយធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយស្វីសនិងរុស្ស៊ី។
ប្រធានាធិបតីស្វីស លោក Guy Parmelin ទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មកបំពេញទស្សនកិច្ចជាផ្លូវការនៅស្វីស។ (រូបថត៖ VOV)
Related








