តើសន្ធិសញ្ញាអន្តរជាតិស្តីពីការជួញដូរអាវុធអនុវត្តបានឬទេ
04/04/2013 06:44
ក្រោយរយះពេល៧ឆ្នាំចរចារ នាថ្ងៃទី២មេសាកន្លងទៅ អង្គការសហប្រជាជាតិបាន អនុម័តលើសន្ធិសញ្ញាស្តីពីការ ជួញដូរអាវុធ(ATT)។ទោះបីATTមានចំណុចថ្មីជាច្រើន ក្តីប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា៖ វានៅមាន កង្វះខាតជាច្រើនជាពិសេសប្រការមិនហាមឃាត់បានការលក់អាវុធឲ្យអានុភាពភេរវករ និងកំលាំងប៉ះបោរ។

អង្គការសហ ប្រជាជាតិបាន អនុម័តលើសន្ធិសញ្ញាស្តីពីការជួញដូរអាវុធ (រូបថតInternet) Vovworld- សន្ធិសញ្ញាអន្តរជាតិស្តីពីការជួញដូរអាវុធត្រូវបានចាត់ទុកដូច ជាឧបការណ៍ដើម្បីឃ្លាំមើលទីផ្សារ អន្តរជាតិស្តីពីការជួញដូរអាវុធរួមមាន រថតង រថគ្រោះប្រព័ន្ឋគាំភ្លើងធំគ្រប់ប្រភេទ យន្តហោះចម្បាំងឧទ្ឋម្ភាគចក្រ ចម្បាំង នាវា ចម្បាំងនិងគាំជ្រួចជាដើម។បញ្ហាស្នូលនៃឯកសារនេះគឺការ កំណត់បទដ្ឋានសំរាប់ការដឹកជញ្ជូនអាវុធធម្មតាតាមព្រំដែន។តាមនោះបណ្តា ប្រទេសជាសមាជិកត្រូវត្រួតពិនិត្យការនាំចេញអាវុធដើម្បីធានាមិនទុកឲ្យ អាវុធប្រើប្រាស់ក្នុងករណីរំលោភលើសិទ្ឋិមនុស្ស អំពើភេរវកម្មឬឧក្រិដកម្ម សង្រ្ឡាម។ល។ដោយភារកិច្ចនោះ បណ្តាសកម្មជនត្រួតពិនិត្យអាវុធនិងក្រុម សិទ្ឋិមនុស្សនានាសង្ឃឹមថា៖អាចរារាំងនិងត្រួតពិនិត្យបានការ ជួញដូរអាវុធ។ ក្រោយពី អនុម័តសន្ធិសញ្ញានេះប្រតិកម្មជាច្រើនត្រូវបាននាំចេញ។អគ្គលេខា ធិការ អង្គការសហប្រជាជាតិលោក Ban ki Moon ជឿជាក់ថា៖សន្ឋិសញ្ញា នឹងជាឧបករណ៍មានប្រសិទ្ឋភាពដើម្បីរារាំងអំពើរំលោភលើសិទ្ឋិមនុស្ស និងច្បាប់អន្តរជាតិមនុស្សធម៏។ឯរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ព៏ណនាថា៖ សន្ឋិសញ្ញានេះអាចអនុវត្តបាន។តាមរដ្ឋមន្រ្តីការបរទេស អង់គ្លេសលោក William Hague ថា៖នេះជាសមិទ្ឋិធំ១នៃ អង្គការសហ ប្រជាជាតិ។ រូបថតInternet ក្នុងពេលនោះប្រទេសមានសម្លេងប្រឆាំងមាន៣សម្លេងគឺអ៊ីរ៉ង់ ស៊ីរី និង សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចាត់ទុកថា៖ សន្ធិសញ្ញានោះ នៅមានកង្វះខាតជាច្រើន។ហេតុផលដែលដំណាង អ៊ីរ៉ង់ប្រចាំនៅ អង្គការ សហប្រជាជាតិនាំចេញគឺ សន្ធិសញ្ញា ATTមិនអាចបញ្ឈប់បាន ការជួញដូរ អាវុធដោយសារគ្មានការកំណត់ច្បាស់លាស់។ឯ ដំណាង ស៊ីរីប្រចាំនៅ អង្គការសហប្រជាជាតិចាត់ទុកថា៖ សន្ធិសញ្ញានេះមិននិយាយដល់ ការហាមឃាត់ដឹកជញ្ជូនអាវុធឲ្យបណ្តាក្រុមប្រដាប់អាវុធភេរវកម្ម។និង សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអះអាងថា៖ អ្នកនាំចេញ អាវុធ ធំៗអាចឆ្លៀតឱកាសយកសន្ធិសញ្ញានេះ។រុស្ស៊ីចាត់ទុកថា៖ សន្ធិសញ្ញា អន្តរជាតិស្តីពីការជួញដូរអាវុធខ្វះមាត្រាស្តីពីការហាមឃាត់ផ្តល់អាវុធឲ្យ បណ្តាអង្គការមិនមែនរដ្ឋ។ អាចនិយាយបានថា៖សន្ធិសញ្ញាអន្តរជាតិស្តីពីការជួញដូរអាវុធជាឯកសារ សំខាន់១នៃពិភពលោកបន្ទាប់ពីសន្ឋិសញ្ញាស្តីពីការហាមឃាត់សាកនុយគ្លេអ៊ែរ កាលពីឆ្នាំ១៩៩៦មក។តើសន្ឋិសញ្ញានេះអាចអនុវត្តបានឬទេគឺជាបញ្ហាដ៍ទៃ ។និងសន្ឋិសញ្ញានេះគ្រាន់តែបានចូលជាធរមានក្រោយពីប្រទេសចំនួន៥០ ក្នុងចំណោមប្រទេសជាសមាជិក អង្គការសហប្រជាជាតិទាំង១៩៣ឲ្យ សច្ចាប័ណនិងតាមគំរោងដំណើការនេះអាចពន្យាពេលដល់២ឆ្នាំ៕
Related








