VOV WorldVOV World
តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
08/03/2013 08:53
VOV-ខ្លឹមសារមួយក្នុងចំណោមខ្លឹមសាររបស់ពង្រាង ធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបាន សាធារណមតិយកចិត្តទុកដាក់និងរួមមតិគឺមាត្រាទី៤ ស្ដីពីតួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។ មតិជាច្រើនបានអះអាងថាការកំណត់នេះគឺចាំបាច់និងសមស្របទៅនឹងរបប នយោបាយរបស់វៀតណាម។
តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
        VOV-មាត្រាទី៤ក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបាន វាយ​តំលៃថាមានចំណុចជឿនលឿនបើប្រៀបនឹងរដ្ឋធម្មនុញ្ញមុននេះ។ នោះជា ការ​អះអាងច្បាស់ថាបក្សកុម្មុយនីស្តវៀតណាមមិនត្រឹមតែជាក្រុមនាំមុខរបស់ វណ្ណ​កម្មករប៉ុណ្ណោះទេថែមទាំងជាក្រុមនាំមុខរបស់ប្រជាពលករនិងប្រជាជាតិ វៀត​ណាមទៀតផង។ ជាក់ស្ដែងគឺការចាប់បដិសន្ធិនិងការអភិវឌ្ឍន៍របស់បក្ស កុម្មុយនីស្តវៀតណាមក្នុងកំណាត់ផ្លូវជាង៨០ឆ្នាំកន្លងមកសឲ្យឃើញថា បក្ស មិនត្រឹមតែធានា​ផលប្រយោជន៍​របស់វណ្ណកម្មករប៉ុណ្ណោះទេថែមទាំងធានា ផលប្រយោជន៍របស់ប្រជាពលករនិង​ប្រជាជាតិទាំងមូលទៀតផង។ ដូច្នេះ តួនាទីដឹកនាំរបស់បក្សដែលបានកំណត់ក្នុងមាត្រាទី៤គឺជាការទាមទាចាំបាច់ សមស្របទៅនឹងស្ថានភាពបរានុម័ត្តក៏ដូចជាស្ថានភាពអភិវឌ្ឍន៍នៃប្រទេសជាតិ ក្នុងដំណាក់កាលថ្មី។​ លោក Nguyen Van Thanh កម្មាភិបាលចូលនិវត្តមួយរូបបាន ចាត់ទុកថា៖         “បក្សបានដឹកនាំបដិវត្តន៍ ប្រទេសជាតិ ​សង្គម នៅ​បានហៅថា÷​បក្ស​កាន់ អំណាច ដោយផ្អែកទៅលើគ្រិះដ្ឋាននៃជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស។  ដូច្នេះ យើងអះអាងច្បាស់លាស់ថា÷ ​តួនាទីរបស់បក្ស​ក្នុងដំណាក់កាលផ្លាស់ប្តូរ ថ្មី​ ពោពេញទៅដោយការបំរែបំរួលស្មុគស្មាញ គឺចាំបាច់​ណាស់។” ខ្លឹមសារមួយក្នុងចំណោមខ្លឹមសាររបស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបាន សាធារណមតិយកចិត្តទុកដាក់និងរួមមតិគឺមាត្រាទី៤ស្ដីពីតួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។         ក៏ក្នុងមាត្រាទី៤ របស់សេចក្ដីព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២  បំពេញបន្ថែមការកំណត់ថា÷​បក្សផ្សាភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ​បំរើ​ប្រជាជន​ទទួលការឃ្លាំមើលរបស់ប្រជាជនទទួលខុសត្រូវចំពោះប្រជាជន​អំពីរាល់សេចក្ដី សម្រេចចិត្តរបស់ខ្លួន។ ការបំពេញបន្ថែមនេះ បានកំណត់នុវអតចរិត ការទទួល ខុសត្រូវរបស់បក្ស ចំពោះប្រជាជន។ តួនាទីដឹកនាំរបស់បក្ស ត្រូវដើរទន្ទឹមជាមួយ ការទទួលខុសត្រូវរបស់បក្សចំពោះប្រជាជន។​ពិសេសគឺតួនាទីឃ្លាំមើលរបស់ ប្រជាជន​ គ្រូបង្រៀនច្បាបវិទ្យា​ នៃសកល​វិទ្យាល័យជាតិ Nguyen Tuan Anh បាន ផ្តល់មតិថា÷            “ក្នុងសេចក្ដីព្រាង បានកត់ត្រារថា÷​បក្យទទួលការរងនូវឃ្លាំមើល​របស់ ប្រជាជន។​ដូច្នេះ ការឃ្លាំមើលត្រូវបានអនុវត្តដូចម្ដេច? ខ្ញុំស្នើថា ​ត្រូវកត់ត្រា បន្ថែមថា ប្រជាជនអនុវត្តការឃ្លាំមើលរបស់ខ្លួន ចំពោះបក្សតាមការកំណត់ របស់ច្បាប់ឃ្លាំមើលសង្គម និងបដិវាទសង្គម។” សាស្ត្រាចាររង បណ្ឌិត Do Ngoc Ninh គ្រូបង្រៀនជាន់ខ្ពស់ អំពីការកសាងបក្ស នៃសភាបណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ         ទីបញ្ជប់ សេចក្ដីព្រាង ធ្វើវិសោធនកម្ម ក៏បានអះអាងថា÷​មិនគ្រាន់តែ​អង្គការរបស់បក្សទេ ថែមទាំងបក្ខជនគ្រប់រូប​ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ​ និង ច្បាប់។ ​ស្ដីពីខ្លឹមសារនេះ សាស្ត្រាចាររង បណ្ឌិត Do Ngoc Ninh គ្រូប​ង្រៀន ជាន់ខ្ពស់ អំពីការកសាងបក្ស នៃសភាបណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ បានផ្តល់មតិថា÷         “មាត្រា​ទី៤ បានកំណត់ថា សកម្មភាពរបស់គ្រប់អង្គការបក្ស និងបក្ខជន​ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ការកំណត់នេះក៏ត្រូវបានកត់ត្រាក្នុង លក្ខន្តិកះបក្ស និងត្រូវបានកំណត់ថា ជាគោលការណ៍ធ្វើសកម្មភាព១របស់បក្ស ដែរ។”         មិនអាចបដិសេធតួនាទីដឹកនាំរបស់បក្សចំពោះប្រទេសជាតិទេប៉ុន្តែដើម្បី ឆ្លើយ​តបនឹងតម្រូវការនៃការអភិវឌ្ឍន៍ មតិជាច្រើនក៏ចាត់ទុកដែរថាបក្សត្រូវមាន ការ​ផ្លាស់ប្តូរ​ថ្មី​ជាងទៀត កម្មាភិបាលបក្ខជនម្នាក់ៗ ត្រូវលើកកំពស់ឬទ្ធានុភាព នយោបាយ​សិលធម៍និងបណ្ដាខ្លឹមសារនេះត្រូវបានកត់ត្រាច្បាស់ក្នុងរដ្ឋ ធម្មនុញ្ញ។