VOV WorldVOV World
តួនាទិរបស់វិទ្យសម្លេងវៀតណាមក្នុងសម្ព័ន្ធសមាគមផ្សាយសម្លេងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វីក
29/07/2013 11:58
(VOV World)_សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ ​ ( Radio Asia) ត្រូវបានប្រារព្វឡើងនាថ្ងៃទី ២៩ កក្កដានៅ ទីក្រុងហាណូយ។នេះគឺជាព្រឹត្តិ​ការណ៍ ដោយវិទ្យុសម្លេង វៀតណាម​ទទួលរៀបចំឡើង ដោយប្រធានបទ÷ ផ្សាយ សម្លេង​និងការផ្សព្វផ្សាយសង្គម÷និន្នការអភិវឌ្ឍន៍ក្នុងអនាគត។
តួនាទិរបស់វិទ្យសម្លេងវៀតណាមក្នុងសម្ព័ន្ធសមាគមផ្សាយសម្លេងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វីក
(VOV World)_សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ ( Radio Asia) ត្រូវបាន ប្រារព្វឡើងនាថ្ងៃទី ២៩ កក្កដានៅទីក្រុងហាណូយ។នេះគឺជាព្រឹត្តិ​ការណ៍ ដោយវិទ្យុ សម្លេងវៀតណាមទទួលរៀបចំឡើង ដោយប្រធានបទ÷ ផ្សាយសម្លេងនិងការផ្សព្វ ផ្សាយសង្គម÷និន្នការអភិវឌ្ឍន៍ក្នុងអនាគត។ សន្និសីទពិភាក្សាអំពីរាល់បញ្ហាសម័យ  ក្នុងការអភិវឌ្ឍន៍តាមទិសផ្សព្វផ្សាយពហុ​មធ្យោបាយរបស់វិទ្យុសម្លេងវៀតណាម។ ជាមួយការទទួលរៀបចំសន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣នេះ ក៏ដូចជាការ ចូលរួមយ៉ាងសកម្មនិង​ប្រសិទ្ធិភាពក្នុងគ្រប់សកម្មភាពនៃសម្ព័ន្ធសមាគមផ្សាយសម្លេង  ទូរទស្សន៍អាស៊ី- ប៉ាស៊ីហ្វីក (ABU) តួនាទីរបស់វិទ្យុសម្លេងវៀតណាម ​ក្នុងABU កាន់ តែ​បានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ​ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣ វិទ្យុសម្លេងវៀតណាមបានចូលរួម​ABU ក្នុងថានះជាសមាជិកពេញ​សិទ្ធិ  សកម្ម  កាលពីពេលអង្គការនេះបានបង្កើតនាឆ្នាំ ១៩៦៤​។ រហូតមក​ដល់ពេលនេះ  វិទ្យុសម្លេងវៀតណាម ជានិច្ចកាលរួមសហការជាមួយ ABU រៀបចំសន្និសីទ ផ្សាយ សម្លេង ទូរទស្សន៍ជាច្រើន។  ស្ដីពីការអភិវឌ្ឍន៍នៃវិទ្យុសម្លេងវៀតណាម លោកស្រី Vijay Sadhu អ្នក​ជំនាញការជាន់ខ្ពស់របស់ABU បានអោយដឹងថា÷           “ វិទ្យុសម្លេងវៀតណាម ជាស្ថានប័នផ្សព្វផ្សាយមានប្រវត្តិសាស្ត្រយូរ​អង្វែង នៅវៀតណាម និងអភិវឌ្ឍន៍សារព័ត៍មាន ផ្សព្វផ្សាយ​លើគ្រប់​ប្រភេទ​ដែលក្នុង នោះមានការផ្សាយសម្លេង ទូរទស្សន៍…។ល។ ដូច្នេះ វិទ្យុសម្លេងវៀត ណាម ជា ស្ថាប័ន ផ្សព្វផ្សាយខ្លាំងបំផុត១ដែលដើរ​តួនាទីដ៏សែនសំខាន់ គួរអោយទុកចិត្ត បំផុតនៅវៀតណាម។”           ទន្ទឹមនឹងការរៀបចំសន្និសីទ​ សិក្ខាសាលា វិទ្យុសម្លេងវៀតណាម ក៏បាន​ចូលរួមយ៉ាងសកម្មក្នុង​បណ្តាការប្រឡង​ដោយ ABU រៀបចំឡើង។ លោក Ngo Minh Hien  ប្រធានគណៈកម្មការសហប្រតិបត្តិ​ការអន្តរ​ជាតិនៃ​ វិទ្យុ​សម្លេង​វៀត ណាមឲ្យដឹងថា៖           “ក្នុង​បណ្តាឆ្នាំកន្លងទៅ មានអ្នកយកព័ត៌មានច្រើនរូបនៃវិទ្យុសម្លេង​វៀត ណាម ទទួលបានរង្វាន់ខ្ពស់។ ​អគ្គនាយករងនៃវិទ្យុសម្លេង​វៀត​ណាម Doan Viet Trung ក៏ទទួលបានរង្វាន់រួមវិភាគទានអស់មួយជីវិតដើម្បី​បច្ចេកទេស ដោយ ABU ប្រគល់ជូន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំមួយ​ចំនួនរបស់វិទ្យុសម្លេងវៀតណាម ក៏ទទួលបានរង្វាន់អំពីការផ្តើមគំនិត​បច្ចេក​ទេស​ដោយ ABU ប្រគល់ជូន​។ ជា ពិសេសឆ្នាំ ២០១៣នេះ វិទ្យុសម្លេងវៀតណាម បន្តបានសម្ព័ន្ធសម្មាគមវិទ្យុ​សម្លេងនិងទូរទស្សន៌អាស៊ី ប៉ាស៊ីហ្វិកជឿជាក់ស្នើអោយ÷រៀបចំសន្និសីទវិទ្យុ សម្លេង អាស៊ី ២០១៣។ នេះជាឱកាសដើម្បីវិទ្យុសម្លាងវៀតណាមអះអាងពីតួ នាទីរបស់ខ្លួន ក្នុងសម្ព័ន្ធសមាគមនេះ”។           ស្ដីពីសន្និសីទផ្សាយសម្លេងទ្វីបអាស៊ីលើកនេះ លោក Ngo Minh Hien  ប្រធានគណៈកម្ម​ការសហប្រតិបត្តិ​ការអន្តរ​ជាតិនៃ​ វិទ្យុ​សម្លេង​វៀតណាម​ឲ្យដឹង ថែមទៀតថា៖ “  នេះជាលើដំបូងដែលស្និសីទផ្សាយសំលេងអន្តរជាតិត្រួវបានរៀបចំឡើងនៅ ប្រទេស​វៀតណាមដោយមានការចូលរួមរបស់ដំណាងនៃវិទ្យុផ្សាយសំលេងនិង ទូរទស្សន៍របស់ខេត្តចំនួន៦៣។នេះជាឱកាសល្អមិនត្រឹមតែចំពោះកម្មាភិបាល អ្នកយកការណ៍និងអ្នកនិពន្ឋអ្នកគ្រប់គ្រងនៃវិទ្យុសំលេងវៀតណាមប៉ុណ្ណោះទេ ថែមទាំង ចំពោះបណ្តាអ្នកគ្រប់គ្រង​​  អ្នកតាក់តែងគោលនយោបាយនៃ វិទ្យុផ្សាយសំលេងនិងទូរទស្សន៍របស់ខេត្តចំនួន៦៣  ទៀតផង។ពីព្រោះតាម រយះសន្និសីទលើកនេះនឹងមានផ្ទាំងគំនូរ១អំពីអនាគតនៃផ្នែកផ្សាយសំលេង នាពេលអនាគត​និងលើកឡើងទិសដៅរបស់ខ្លួនផងដែរ ។  “ ដោយការទទួលរៀបចំ  Radio Asia ២០១៣​   តួនាទីនៃវិទ្យុសំលេងវៀត ណាមត្រូវ បានអះអាងជាថ្មីម្តងទៀតក្នុង ABU​និងលើឆាកអន្តរជាតិ។លោកស្រី Vijay Sadhu​  អ្នកឯកទេសជាន់ខ្ពស់នៃ ABUអោយដឹងថា៖ “    វិទ្យុសំលេងវៀតណាមមិនត្រឹមតែអះអាងនូវតួនាទទីរបស់ខ្លួនក្នុងប្រ ទេសប៉ុណ្ណោះទេ​ថែមទាំងដើរតួនាទិសសំខាន់នៅក្នុងតំបន់ទៀតផង។វិទ្យុជា ច្រើនគួរ តែរៀនសូត្របទពិសោធន៍នៃវិទ្យុសំលេងវៀតណមពីព្រោះថា ៖វិទ្យុ សំលេងវៀតណម ផ្លាស់ប្តូរខ្លាំងក្លាពី១ថ្ងៃទៅ១ថ្ងៃ។ ក្នុង Radio Asia ២០១៣​ លើក នេះ វិទ្យុសំលេងវៀតណមបានជួយឧបត្ថម្ភយើងខ្ញុំយ៉ាងច្រើនណាស់ក្នុងការ អញ្ជើញដំណាងនៃវិទ្យុផ្សាយសំលេងនានាចូលរួមស្និសីទនេះ។“ ការទទួលរៀបចំសន្និសីទផ្សាយសំលេង​២០១៣បានបង្ហាញពីការខំប្រឹង ប្រែងផ្លាស់ប្តូរថ្មី​និងការរីកចំរើននៃវិទ្យុសំលេងវៀតណាមនិង ដេញតាមនិន្នាការ អភិវឌ្ឍន៍របស់ផ្នែកផ្សាយសំលេងពិភពលោកដើម្បីអះអាងនូវតួនាទីនៃវិទ្យុសំ លេងជាតិលើឆាកអន្តរជាតិពី១ថ្ងៃទៅ១ថ្ងៃ៕