VOV WorldVOV World
វៀតណាម៖ ចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោក
05/10/2022 09:45
(VOVWORLD) - សេដ្ឋកិច្ចវៀតណាមកំពុងពន្លឿនល្បឿនដល់គោលដៅឆ្នាំ ២០២២បន្ទាប់ពីសម្រេចបានកំណើន ៨,៨៣% ក្នុងរយៈពេល ៩ ខែកន្លងមក។ ផ្នែកជាច្រើនបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា ហើយសម្រេចបានអត្រាកំណើនខ្ពស់ជាងមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ លទ្ធផលកំណើនមិនត្រឹមតែលេចឡើងលើវិស័យនាំចេញសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងនៅអត្រាកំណើនដោយព្រមៗគ្នានៅតាមខេត្ត ក្រុងជាច្រើន។ សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនលើវិស័យទាំងបីគឺ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ អតិផរណាត្រូវបានគ្រប់គ្រងនៅកម្រិត ២,៧៣% ។
កិច្ចប្រជុំរដ្ឋាភិបាលកខែកញ្ញា ឆ្នាំ ២០២២។ រូបថត៖ VNA