VOV WorldVOV World
វៀតណាម - មីយ៉ាន់ម៉ា ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព
16/12/2019 11:26
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធ មីយ៉ាន់ម៉ាដល់ថ្ងៃទី ១៨ ខែធ្នូ តបតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណៈរដ្ឋសហព័ន្ធមីយ៉ានម៉ា លោក U Uyn Min ។
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីនៃសាធារណៈរដ្ឋសហព័ន្ធមីយ៉ានម៉ា លោក U Uyn Min (រូបថត៖ VGP/Quang Hiếu) ដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ារបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - មីយ៉ាន់ម៉ា ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិផងដែរ។ វៀតណាមនិងមីយ៉ាន់ម៉ាបានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០១៧ ហើយនាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងកសាងកម្មវិធីធ្វើសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដំណាក់កាល ២០១៩ - ២០២៤ ។នេះជាឯកសារដ៏សំខាន់ ដោយតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងទស្សនវិស័យកាន់តែយូរអង្វែង និងរឹងមាំថែមទៀត។ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានអភិវឌ្ឍន៍ ដោយផ្អែកលើយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ អនុវត្តបនីយកម្មរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ហើយស្វែងរកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី សមស្របនឹងរាល់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សមស្របនឹងសន្ធិសញ្ញាស្និទ្ធិស្នាល និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងបទដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាគោរពច្បាប់ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ភាគីនីមួយៗ។ ក្រៅពីយន្តការសហប្រតិបត្តិការដែលមានស្រាប់ដូចជាគណៈកម្មាធិការ សហប្រតិបត្តិការចម្រុះ អនុគណៈកម្មាធិការសហប្រតិបត្តិការពាណិជ្ជកម្ម ពិគ្រោះយោបល់នយោបាយ នោះ ការបង្កើតបណ្ដាយន្តការសហប្រតិបត្តិការថ្មីក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ ក៏បានរួមវិភាគទានយ៉ាងធំធេងទៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ នោះគឺ ការបង្កើតសមាគមមិត្តភាពម៉ាណម៉ា - វៀតណាម និងក្លឹបសហគ្រាសវៀតណាមនៅមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ ការដែលសហគ្រាសកងទ័ពនៃប្រទេសទាំងពីរបានចូលរួមទៅក្នុងគម្រោងសាជីវកម្ម ទូរគមនាគមន៍ Mytel ជាដើម ក៏កំពុងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីផងដែរ។