VOV WorldVOV World
វៀតណាមពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងអាស៊ាននិងចិន
22/11/2021 08:13
(VOVWORLD) - នៅថ្ងៃទី២២ ខែវិច្ឆិកា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនត្រូវបានប្រារព្ធ ធ្វើឡើងជាផ្លូវការតាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់ប្រធានរដ្ឋចិនលោក Xi Jinping។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Pham Minh Chinh បាន អញ្ជើញចូលរួមកិច្ចប្រជុំ ដោយបន្តបញ្ជាក់ថា វៀតណាមជាសមាជិកមានការ ទទួលខុសត្រូវនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងពង្រីក តួនាទីជាស្ពានតភ្ជាប់ ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-ចិនឲ្យកាន់តែស៊ីជម្រៅ ពិតប្រាកដជាក់ស្ដែង សក្តិសមនឹងឋានៈនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ដែលទើបតែបានបង្កើតឡើងនៅកិច្ចប្រជុំកំពូលជាប្រចាំអាស៊ាន-ចិន លើកទី២៤ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២១។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទិ៣០ទិវាបង្កើតទំនាក់ទំនងសន្ទនា ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)