VOV WorldVOV World
វៀតណាមពង្រឹងទំនាក់ទំនងជាមួយឥណ្ឌូណេស៊ី អះអាងនូវការរួមវិភាគទានក្នុង AIPA
04/08/2023 08:22
(VOVWORLD) - នាថ្ងៃទី ៤ សីហា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - AIPA លើកទី ៤៤ តបតាមការអញ្ជើញរបស់ប្រធានសភាតំណាងប្រជាជនឥណ្ឌូនេស៊ី (សភាជាន់ទាប) លោកស្រី Puan Maharani។ ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមក្នុងសហគមន៍អន្តរសភាអាស៊ាន ព្រមទាំងបង្កើតកម្លាំងចលករថ្មី ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ីផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno Hatta ទីក្រុងហ្សាកាតា។ (រូបថត៖ VNA) ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងចូលរួម AIPA ៤៤ របស់លោកប្រធានរដ្ឋសភាប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែសីហា។