VOV WorldVOV World
វៀតណាមចូលរួមយ៉ាងសកម្មក្នុងដំណាក់កាលស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី
07/06/2021 08:35
(VOVWORLD) - ការពារនិងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សនិងធម្មជាតិ។ សារនេះក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់អង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសជាច្រើននាពេលបច្ចុប្បន្ននេះ ក្នុងការងារបង្ការ ទប់ស្កាត់និងបញ្ច្រាសការបំផ្លាញ លើលំហរធម្មជាតិ។ ជាប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ វៀតណាមកំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីការពារប្រព័ន្ធអេកូឡូស៊ី ដែលជាដំបូងបង្អស់បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលដៅរួមរបស់ពិភពលោក លើការងារអភិរក្សជីវៈចម្រុះ។
ការការពារទង្វើបរបាញ់និងការជួញដូរសត្វព្រៃគឺជាដំណោះស្រាយមួយដែលរួមចំណែកដល់ការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ  (រូបថត៖ Vietnam+) យោងតាមរបាយការណ៍ថ្មីបំផុតនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ អង្គការកសិកម្មរុក្ខាប្រមាញ់នៃអង្គការសហប្រជាជាតិថា ប្រព័ន្ធអេកូឡូស៊ីរបស់ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធំធេង ដូចជាការកាប់បំផ្លាញព្រៃឈើ ទឹកទន្លេនិងបឹងរងការបំពុល ដី លិចទឹកនិងវាលភក់រងការរីងស្ងួត ហើយតំបន់ឆ្នេរសមុទ្រនិងមហាសមុទ្រត្រូវធ្វើអាជីវកម្មហួសហេតុពេក។