វៀតណាមទទួលបានសមិទ្ធិខ្ពស់ក្នុងការអភិវឌ្ឍន៍មនុស្ស។
10/07/2013 10:24
VOV-តាមរបាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០១៣ នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នា ពេលថ្មីៗនេះថា វៀតណាមជាប្រទេសមួយក្នុង ចំណោម ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៤០ទទួលបាន ការជឿនលឿនហួសពីការសង្ឃឹមទុកអំពីការអភិវឌ្ឍន៍មនុស្សក្នុងប៉ុន្មាន ទស្សវត្សកន្លងមក។ ការវាយតំលៃនេះជាថ្មីម្ដងទៀតបានអះអាងថា រាល់សមិទ្ធិអំពីអភិវឌ្ឍន៍មនុស្សរបស់វៀតណាមដែលសហគមន៍អន្តរជាតិ បានទទួលស្គាល់ក្នុងច្រើនឆ្នាំកន្លងមក។

វៀតណាមទទួលបានសមិទ្ធិខ្ពស់ក្នុងការអភិវឌ្ឍន៍មនុស្ស។ (radiovietnam.vn) VOV-ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ជាង៤០ត្រូវបាន UNDP រំលឹកដល់ នោះវៀតណាមត្រូវបានវាយតំលៃជាប្រទេសទទួលបានភាពជឿនលឿនជាងគេ អំពីការអភិវឌ្ឍន៍មនុស្ស។ តាម UNDP ថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀត ណាមបានកើនឡើង៤១%ក្នុងរយៈពេល២ទស្សវត្សកន្លងមក។ UNDP បានចាត់ ទុកថា រាល់លទ្ធផលនេះទទួលបាននេះដោយសារកិច្ចសន្យាយ៉ាងខ្លាំងក្លារបស់ រដ្ឋាភិបាលវៀតណាមអំពីការកែទម្រង់ប្រព័ន្ធអប់រំនិងសុខាភិបាលសាធារណៈ បណ្ដាកម្មវិធីកាត់បន្ថយភាពក្រីក្រមានចរិតលក្ខណៈលោតផ្លោះនិងការចូលរួម មានចរិតលក្ខណៈយុទ្ធសាស្ត្រចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ ការបិនិត្យរបស់ UNDP ជិតស្និទ្ធនឹងស្ថានភាពជាក់ស្ដែងទាំងស្រុង។ តាំងពី មុនមក វៀតណាមជានិច្ចកាលដាក់មនុស្សនៅតួនាទីស្នូលនិងចាត់ទុកមនុស្សជាគោលដៅផងជាកំលាំងចលករផងក្នុងដំណើរការអភិវឌ្ឍន៍។ ក្នុងរយៈពេលជិត៣ទស្សវត្សអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីកន្លងមក ការផ្ដួចផ្ដើមគំនិតនេះត្រូវបានជាក់ ស្ដែងបនីយកម្មក្លាយទៅជាបណ្ដាកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាមួយលទ្ធផលសំខាន់ៗ។ ជាពិសេសបញ្ហាសមភាពភេទទទួល បានសមិទ្ធិសារវន្ត។លោកស្រី Nguyen thi Kim Ngan សមាជិការការិយាល័យ នយោបាយនិងជាអនុប្រធានរដ្ឋសភាវៀតណាមបានវាយតំលៃថា៖ “លទ្ធផលអនុវត្តសមភាពភេទរបស់វៀតណាមត្រូវបានរៀបចំណាត់ថ្នាក់ ខ្ពស់ជាងគេបើប្រៀបនឹងប្រទេសមានសម័ត្ថភាពអភិវឌ្ឍន៍និងចំណូលដូចគ្នា។ ជាមួយនឹងគោលនយោបាយរបស់បក្សនិងរដ្ឋនិងការខំប្រឹងប្រែងរបស់ខ្លួនឯង នារីវៀតណាមបានមានការរួមចំណែកជាច្រើនក្នុងគ្រប់វិស័យដូចជា ការងារគ្រប់ គ្រងរដ្ឋ ផលិតកម្មអាជីវកម្ម កិច្ចការបរទេស វិទ្យាសាស្ត្របច្ចេកវិទ្យានិងកសាង គ្រួសារជឿនលឿន។” វៀតណាមជាប្រទេសបានសំរេចមុនកាលកំណត់គោលដៅអភិវឌ្ឍន៍ សហ័ស្សវត្សជាច្រើន ពិសេសគឺគោលដៅអំពីការកាត់បន្ថយភាពក្រីក្រ អប់រំបថម សិក្សាបង្កើនសុខភាពអ្នកម្ដាយនិងកាត់បន្ថយអត្រាស្លាប់ចំពោះកុមារមានអាយុ ក្រោម៥ឆ្នាំ។ ទន្ទឹមនឹងនោះវៀតណាមយកចិត្តទុកដាក់ក្នុងការចូលរួមបណ្ដាកិច្ច ព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិមនុស្សសំដៅបង្ហាញកិច្ចសន្យាក៏ដូចជាការប្តេជ្ញា ចិត្តរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សនិងអភិវឌ្ឍន៍មនុស្ស។ លោក Bui Thanh Son អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបាននិយាយច្បាស់អំពី គោលមាគ៌ានេះថា៖ “នាឆ្នាំ២០០៩និង២០១០ជាដំណាក់កាលគួរឲ្យចង់ចាំរបស់វៀតណាមក្នុងវិស័យសហប្រតិបត្តិការអន្តរជាតិអំពីសិទ្ធិមនុស្សពិសេសគឺជាមួយបណ្ដាយន្តការអន្តរជាតិនិងស្ថាប័នផ្សេងៗក្នុងដំបន់អំពីសិទ្ធិមនុស្ស។ ក្នុងឆ្នាំ២០០៩ វៀតណាមបានការពារប្រកបដោយជោគជ័យរបាយការណ៍ជាតិអំពីស្ថានភាពអនុវត្តសិទ្ធិ មនុស្សនិងត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិក្នុង បុព្វហេតុផ្លាស់ប្តូរថ្មីរបស់ប្រជាជនវៀតណាមនិងកិច្ចសន្យាដ៏ច្បាស់លាស់របស់ រដ្ឋវៀតណាមចំពោះការអនុវត្តនិងជំរុញសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍របស់មនុស្ស។” ដំណាក់កាលពីឥឡូវដល់ឆ្នាំ២០២០គឺសំខាន់ណាស់ចំពោះការសំរេចបណ្ដា គោលដៅអភិវឌ្ឍន៍របស់វៀតណាម ដើម្បីវៀតណាមជាសារវន្តក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប។ ជាមួយការផ្ដួចផ្ដើមគំនិតសកម្មនិងម្ចាស់ការសមាហរណកម្មអន្តរជាតិវៀតណាមនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាដៃគូអន្តរជាតិអនុវត្តបណ្ដាកម្មវិធីការផ្ដើមគំនិតអំពីការអភិវឌ្ឍន៍ចីរភាព ក្នុងនោះការអភិវឌ្ឍន៍មនុស្សជាអាទិភាពមួយក្នុងចំណោមអាទិភាព។ រដ្ឋាភិបាល វៀតណាមក៏អះអាងនឹងបន្តសហប្រតិបត្តិការសកម្មជាមួយ UNDP ក៏ដូចជាអង្គការ នានាចំណុះប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍មនុស្សពិសេសគឺការ អនុវត្តគោលដៅអភិវឌ្ឍន៍សហ័ស្សវត្សនានា៕
Related
More








