VOV WorldVOV World
វៀតណាមធានាសិទ្ធិសមភាពក្នុងចំណោមក្រុមជនជាតិភាគតិច
21/03/2024 10:06
(VOVWORLD) - ថ្ងៃនេះជាថ្ងៃ ២១ មីនា គឺជាទិវាអន្តរជាតិស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍។ នៅប្រទេសវៀតណាម ក្រុមជនជាតិនានា ដោយមិនគិតពីជនជាតិភាគច្រើន ឬជនជាតិភាគតិច កម្រិតនៃការអភិវឌ្ឍន៍ខ្ពស់ ឬទាប គឺសុទ្ធតែមានភាពស្មើគ្នាក្នុងគ្រប់វិស័យនៃសកម្មភាព ហើយត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់។ ការធានាសិទ្ធិស្មើគ្នាក្នុងចំណោមក្រុមជនជាតិភាគតិចត្រូវបានចាត់ទុកថា ជាគោលដៅស្នូលនៃដំណើរការអភិវឌ្ឍន៍របស់វៀតណាម។
សាស្រ្តាចារ្យបណ្ឌិត Vo Khanh Vinh អតីតអនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម (រូបថត៖ noichinh.vn) ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ទស្សនៈរបស់វៀតណាមតែងតែមានភាពស៊ីសង្វាក់គ្នាលើបញ្ហាជនជាតិ ការងារជនជាតិ និងគោលនយោបាយជនជាតិ។ នោះគឺ៖ បញ្ហាជនជាតិ និងសាមគ្គីជនជាតិ តែងតែមានតួនាទីជាយុទ្ធសាស្ត្រក្នុងបុព្វហេតុបដិវត្តន៍។ អនុវត្តឱ្យបានល្អនូវគោលនយោបាយជនជាតិដោយសមភាព សាមគ្គីភាព និងជួយគ្នាអភិវឌ្ឍ។ វៀតណាមមិនគាំទ្ររាល់ទម្រង់រើសអើងរវាងជនជាតិនោះទេ”។