វៀតណាមជានិច្ចកាលគោរពបណ្ដាបទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស។
27/02/2013 09:10
VOV-សម័យប្រជុំលើកទី២២ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិទើបនឹងបានបើកនៅទីក្រុង Geneva ស្វីស។ ដឹកនាំគណៈប្រតិភូវៀតណាមចូលរួម កិច្ចប្រជុំលើកនេះ រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានមានបទថ្លែងមតិ ក្នុងនោះលើកត្រដែតរាល់ការលំបាកសាកល្បង ដែលមនុស្សលោកកំពុងត្រូវប្រឈមមុខ ទន្ទឹមនឹងនោះអះអាងជាថ្មីម្ដងទៀតនូវ គោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋវៀតណាមគឺគោរពនិងធានាសិទ្ធិ មនុស្សទាំងអស់តាមបទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស។

VOV-ចាប់ផ្ដើមសន្ទរកថារដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា តាំងពី ពេលត្រូវបានបង្កើតមក ក្រុមប្រឹក្សាសិទ្ធិមនុស្សបានធ្វើសកម្មភាពប្រកបដោយ ប្រសិទ្ធភាពនិងរួមវិភាគទានជាក់ស្ដែងជាងក្នុងការជំរុញការពារសិទ្ធិមនុស្សលើ ពិភពលោក រួមចំណែកធ្វើឲ្យសិទ្ធិមនុស្សក្លាយទៅជាសរសរសំខាន់មួយក្នុងចំណោមសរសរសកម្មភាពស្នូលរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែចំពោះរាល់ការសាកល្បងដ៏ធំធេងស្មុគស្មាញនិងពិបាកព្យាករណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងក្របខ័ណ្ឌសកលលោកទាំងមូល រដ្ឋមន្ត្រី Pham Binh Minh បានស្នើរថា ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបង្កើនប្រភពកំលាំងនិងប្រសិទ្ធភាពសកម្មភាពនាំចេញ បានបណ្ដាដំណោះស្រាយមានប្រសិទ្ធភាពសំដៅទប់ទល់នឹងការសាកល្បង លើច្រើនវិស័យអំពីសិទ្ធិមនុស្ស។ រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថែមទៀត ថា វៀតណាមនឹងបន្តសហប្រតិបត្តិការនិងរួមចំណែកសកម្មឲ្យការខំប្រឹងប្រែង រួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនិងប្រទេសទាំងអស់ក្នុងវិស័យនេះ។ រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំលើកនេះ តាមរដ្ឋមន្ត្រី Pham Binh Minh ថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋវៀតណាមគឺគោរពនិងធានាបណ្ដាសិទ្ធិមនុស្សតាមបទដ្ឋានអន្តរជាតិ អំពីសិទ្ធិមនុស្ស។ ភ័ស្តុតាងគឺក្នុងប៉ុន្មានឆ្នាំកន្លងមក បណ្ដាសិទ្ធិនិងសេរីភាព សារវន្តនៅវៀតណាមកាន់តែបានគោរព និងធានាយ៉ាងល្អជាងពីមួយថ្ងៃទៅ មួយថ្ងៃ។ ជាពិសេសជាមួយគោលនយោបាយកិច្ចការបរទេសឯករាជ្យម្ចាស់ ការនិងសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យ វៀតណាមបានចូលរួមរួម វិភាគទានកសាងនិងមានការទទួលខុសត្រូវលើបញ្ហាអន្តរជាតិជាច្រើន។ វៀត ណាមជាសមាជិករបស់អនុសញ្ញាអន្តរជាតិសំខាន់ស្ទើរតែទាំងអស់អំពីសិទ្ធិ មនុស្សនិងកំពុងសុក្រិដ្ឋសំណុំបែបបទដើម្បីអនុម័តលើអនុសញ្ញាអំពីសិទ្ធិ របស់ជនពិការនិងចូលរួមអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មជាដើម។ វៀតណាមមានយន្តការជួបសន្ទនាសិទ្ធិមនុស្សជាប្រចាំឆ្នាំជាមួយប្រទេសជា ច្រើន មានការរួមវិភាគទានជាក់ស្ដែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអំពី សិទ្ធិមនុស្សក្នុងអាស៊ាន ជាពិសេសក្នុងដំណើរការបង្កើតនិងធ្វើសកម្មភាព របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានអំពីសិទ្ធិមនុស្ស (AICHR) និង ការកសាងសេចក្តីថ្លែងការសិទ្ធិមនុស្សអាស៊ាន។ ក៏ប៉ុន្តែវៀតណាមនៅត្រូវ ប្រឈមមុខនឹងការសាកល្បងអំពីសិទ្ធិមនុស្សជាច្រើននិងត្រូវការខំប្រឹងប្រែង យ៉ាងខ្លាំងក្លាថែមទៀតសំដៅធានាសិទ្ធិសារវន្តអំពីសេដ្ឋកិច្ចសង្គមក៏ដូចជា រដ្ឋបវេណីនយោបាយរបស់ប្រជាជន។ សម័យប្រជុំលើកទី២២ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុង Geneva ស្វីស។ ចាប់ផ្ដើមពីបំណងប្រាថ្នាចង់រួមវិភាគទានជាច្រើនថែមទៀតទៅក្នុងការ ខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិសំដៅជំរុញ និងការពារសិទ្ធិមនុស្សលើពិភពលោក រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ ថា រដ្ឋាភិបាលវៀតណាមបានឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិអាណត្តិ២០១៤-២០១៦ជាផ្លូវការ។ ប្រសិនបើ បានក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមសន្យានឹងជ្រួត ជ្រាបរាល់គោលដៅនិងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ បទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស សហការជិតស្និទ្ធជាមួយប្រទេសសមាជិក ផ្សេងៗនិងយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយឈរលើស្មារតី សន្ទនានិងសហប្រតិបត្តិការសកម្មរួមចំណែកកសាងនិងមានការទទួលខុស ត្រូវក្នុងការងាររួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ បញ្ចប់សន្ទរកថា រដ្ឋមន្ត្រី Pham Binh Minh បានចាត់ទុកថាការគោរពនិងធានាសិទ្ធិនិងសេរីភាពសារវន្តរបស់មនុស្សជាបំណងប្រាថ្នារួមរបស់មនុស្សលោកទន្ទឹមនឹងនោះបង្ហាញជំនឿជាក់ថាសម័យប្រជុំលើកទី២២ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនឹងទទួលបានលទ្ធផលជាក់ស្ដែងរួមចំណែកទៅក្នុងការអនុវត្តគោលដៅរួមគឺសិទ្ធិមនុស្សនិងចរិយាសម្ប័ត្តិរបស់ជនគ្រប់រូបលើពិភពលោក៕
Related








