VOV WorldVOV World
វៀតណាមខិតខំធានាសាមគ្គី ឯកភាពរបស់អាស៊ាន
03/02/2023 10:32
(VOVWORLD) - កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៣ ដល់ទី ៤ ខែកុម្ភៈ។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ បន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងស្មារតីសាមគ្គីភាព ឯកភាព និងភាពជាឯកឆន្ទក្នុងអាស៊ាន។ តាមនោះ លើកកំពស់ឋានៈ និងតួនាទីរបស់វៀតណាមក្នុងអាស៊ាន និងលើវេទិកាអន្តរជាតិនានាផងដែរ។
មន្ត្រីជាន់ខ្ពស់អាស៊ានចូលរួមកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ (រូបថត៖ ក្រសួងការបរទេស)