VOV WorldVOV World
វៀតណាមខិតខំប្រឹងប្រែងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២០
04/11/2020 10:54
(VOVWORLD) - សម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានចំណាយរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា) ដើម្បី ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ផែនការឆ្នាំ ២០២១ គោលដៅ និងភារកិច្ច ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដំណាក់កាល ២០២១ - ២០២៥ ។
 លោក Vu Tien Loc សមាជិកសភាខេត្ត Thai Binh  (រូបថត៖ baochinhphu.vn ) ស្ដីពីស្ថានភាពសេដ្ឋកិច្ច - សង្គម ឆ្នាំ ២០២០ សមាជិក សមាជិកាសភាបានវាយតម្លៃលើលទ្ធផលអនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នារបស់វៀតណាមតណាម (ពោលគឺ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង) គឺគួរ កត់សម្គាល់ណាស់។ ការព្យាករណ៍អំពីកំណើនវិជ្ជមានក្នុងឆ្នាំ ២០២០ គឺជាតួរលេខគួរឲ្យចាប់អារម្មណ៍ក្នុងបរិបទកើតឡើងជំងឺកូវីដ ១៩ ផងដែរ។