VOV WorldVOV World
វៀតណាមនិងអាហ្សង់ទីន៖ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី
24/04/2023 08:35
(VOVWORLD) - នាថ្ងៃទី ២៤ មេសា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាហ្សង់ទីនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមេសា តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបអាហ្សង់ទីនលោកស្រី Cecilia Moreau។ ប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាហ្សង់ទីន (១៩៧៣ - ២០២៣) ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពប្រពៃណីរវាងប្រទេសទាំងពីរ; បញ្ជាក់ថា អាហ្សង់ទីនជាដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាមនៅតំបន់អាមេរិកឡាទីន។ ដំណើរទស្សនកិច្ចនេះក៏បើកឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផង ដែរ។
ដៃគូសំខាន់របស់វៀតណាមនៅតំបន់អាមេរិកឡាទីន