VOV WorldVOV World
វៀតណាមនិងស្មារតីសាមគ្គីភាពអន្តរជាតិ
20/02/2023 07:29
(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ ក្រោយរយៈពេល ១០ ថ្ងៃចូលរួមបំពេញការងារជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី ក្រុមការងារនៃក្រសួងនគរបាលបានមកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសមិត្ត។ ក្នុងពេលជាមួយគ្នានោះ ក្រុមការងារនៃកងទ័ពប្រជាជនវៀតណាម នៅតែបន្តសម្របសម្រួលជាមួយប្រទេសជាច្រើនក្នុងការជួយឧបត្ថម្ភប្រជាជនទួរគី។ ក្នុងដំណើរការអនុវត្តន៍ភារកិច្ច យុទ្ធជនជួយសង្គ្រោះវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋា ភិបាល កងទ័ព និងអង្គការជួយសង្គ្រោះនានានៅប្រទេសទួរគី។ តាមនោះ បានគូសរំលេចនូវចំណងសាមគ្គីភាពអន្តរជាតិ រវាងកងកម្លាំងដែលចូលរួមជួយសង្គ្រោះនិងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមិត្តដូចជួយសង្គ្រោះខ្លួនឯងអញ្ចឹង។
ក្រុមរុករកនិងជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាម បញ្ចប់បេសកម្ម នៅប្រទេសទួរគី ហើយបានវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ Pham Kien/VNA) ដើម្បីចូលរួមជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅទួរគី វៀតណាមបានចាត់បញ្ជូនប៉ូលីស និងយុទ្ធជនចំនួន ១០០ នាក់ទៅជួយឧបត្ថម្ភប្រទេសមិត្ត។ នេះជាលើកដំបូងដែលវៀតណាមបានចាត់បញ្ជូនកងកម្លាំងទៅចូលរួមការងារស្វែងរកនិងជួយសង្គ្រោះក្នុងគ្រោះមហន្តរាយអន្តរជាតិ។