វៀតណាមបានរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លាររបស់អាស៊ាន
26/05/2025 09:29
(VOVWORLD) - នាថ្ងៃទី ២៦ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាននៅប្រទេសម៉ាឡេស៊ី។ ឆ្នាំ ២០២៥ នេះ គឺជាឆ្នាំគូសសញ្ញាខួបលើកទី ៣០ នៃការចូលរួមរបស់វៀតណាមក្នុងអាស៊ាន ហើយការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមនៅសន្និសីទនេះ បន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះគោលដៅរួមក្នុងការកសាងអាស៊ានប្រកបដោយសាមគ្គីភាព និងតម្រង់ទិសអនាគត និងដើរតួនាទីស្នូលក្នុងសន្តិភាពតំបន់។
ឆ្នាំ ២០២៥ គឺគូសសញ្ញាខួបលើកទី ១០ នៃការបង្កើតសហគមន៍អាស៊ាន ខួបលើកទី ២០ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយឆ្នាំ ២០២៥នេះ ក៏ជាពេលវេលាអន្តរកាលសម្រាប់អាស៊ានផងដែរ។ នោះគឺអាស៊ានបង្ហើយការអនុវត្តចក្ខុវិស័យសហគមន៍ឆ្នាំ២០២៥ អនុម័ត និងអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០៤៥ ក្នុងរយៈពេល២០ឆ្នាំខាងមុខ។
Related








