VOV WorldVOV World
វៀតណាមផ្តោតសំខាន់លើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សម្រេចរួចរាល់ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និងថវិការដ្ឋរយៈពេល ៥ ឆ្នាំ ២០១៦ - ២០២០
21/10/2019 09:56
(VOVWORLD) -ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០១៩ បន្តទទួលបានលទ្ធផលលើគ្រប់ជ្រុងជ្រោយ៖ អត្រាកំណើនខ្ពស់ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសេច្ឋកិច្ចត្រូវបានកែលម្អ សុខុមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់ គុណភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់។
 សម័យប្រជុំរដ្ឋសភាវៀតណាម (រូបថត៖ Quochoi.vn) ឆ្នាំ២០១៩ ជាឆ្នាំទី ២ ជាបន្ត ដែលវៀតណាមសម្រេចបានរាល់គោលដៅសំខាន់ៗ ដែលត្រូវបានរដ្ឋសភាប្រគល់ជូន; ជាមូលដ្ឋានដ៏រឹងមាំ ដើម្បីសម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាថវិការដ្ឋ រយៈពេល ៥ ឆ្នាំ ២០១៦ - ២០២០ ផងដែរ។