វៀតណាមអះអាងសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍
04/07/2025 08:12
(VOVWORLD) - ថ្ងៃទី ៤ ខែកក្កដានេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធប្រេស៊ីល Lula da Silva នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញនិងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ ឆ្នាំ ២០២៥ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ នេះជាសកម្មភាពការទូតលេចធ្លោរបស់វៀតណាមក្នុងឆ្នាំនេះ មិនត្រឹមតែបង្ហាញពីតួនាទីសកម្មនិងវិជ្ជមានរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងអះអាងនូវសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បើកចេញឱកាស ឆ្ពោះទៅរកទីផ្សារថ្មី ក្នុងបរិបទដែល ពាណិជ្ជកម្មពិភពលោកកំពុងមានការប្រែប្រួលជាច្រើន។
ដំណើរបំពេញទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក្នុងគោលបំណងអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយការបរទេសរបស់វៀតណាម ហើយក៏ជាសកម្មភាពសំខាន់ ក្នុងការអនុវត្តភារកិច្ចនិងគោលដៅ ក្នុងសេចក្តីសម្រេចចិត្តលេខ ៥៩ នៃការិយាល័យនយោបាយ ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីមានសារៈសំខាន់ពិសេសទាំងពហុភាគី និងទ្វេភាគី។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញនិងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ ឆ្នាំ ២០២៥ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ រូបថត៖ chinhphu.vn
Related








