វៀតណាមរួមវិភាគទានកសាងសហគមន៍អាស៊ានដ៏រឹងមាំ
05/09/2023 08:56
(VOVWORLD) - នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Pham Minh Chinh រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកញ្ញា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកយ៉ាងសកម្មនូវទស្សនៈរបស់វៀតណាម លើកគំនិតផ្តួចផ្តើម និង ទិសដៅលើវិស័យសហប្រតិបត្តិការដ៏សំខាន់ៗជាច្រើន សំដៅអនុវត្តន៍មូលបទ៖ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” រួមចំណែកពង្រឹងដំណើរការកសាងសហគមន៍អាស៊ានសាមគ្គីភាព ខ្លាំងមាំមួន ហើយមានតួនាទី និងឋានៈកាន់តែសំខាន់ក្នុងតំបន់ និងនៅលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។
Related








